ចោរប្លន់ប្រដាប់អាវុធ(AK47) ២នាក់ត្រូវនគរបាលការិយាល័យ ព្រហ្មទណ្ឌស្នងការរដ្ឋានខេត្តឃាត់ខ្លួនបាន😝😝
ខេត្តរតនគិរី៖ កម្លាំងនគបាលព្រហ្មទណ្ឌនៃស្នងការរដ្ឋានខេត្ត សហការណ៍ជាមួយកម្លាំងអធិការក្រុងបានលុង និងកម្លាំងអធិការនគបាលស្រុកលំផាត់ ចុះស្រាវជ្រាវករណី លួចមានស្ថានទម្ងន់ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ កសាងសំណុំរឿងត្រៀមបញ្ជូនខ្លួននិងភស្តុតាងទៅសាលាដំបូងខេត្ត។
បើយោងតាមរបាយការណ៍របស់ នគរបាលបានអោយដឹងថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១២យប់មានករណីលួចមានស្ថានទម្ងន់ (ប្រើប្រាស់អាវុធAk 47)នៅចំណុចផ្ទះចំការចន្ទីស្ថិតក្នុងភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគីរី។
ជនរងគ្រោះឈ្មោះ សេង ហុន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ នៅផ្ទះចំការក្នុងភូមិខាងលើ ត្រូវក្រុមជនសង្ស័យ ផ្ជង់គំរាមយកលុយ អស់ចំនួន២លាន១៥ម៉ឺនរៀល ព្រមទាំងរើកកាយក្នុងផ្ទះអស់គ្មានសល់ រួចរត់គេចខ្លួនបាត់ តែក្នុងករណីនេះក្រុមចោរមិនធ្វើអោយ ជនរងគ្រោះរងរបួសនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគបាល ព្រហ្មទណ្ឌនៃស្នងការខេត្តរតនគីរី ដោយមានការចង្អុលបង្ហាញពីលោកស្នងការ ស្នងការរងទទួលផែនព្រហ្មទណ្ឌ។ កម្លាំងបានចុះសហការណ៍ជាមួយកម្លាំងនគរបាលក្រុងបានលុង និងកម្លាំងនគរបាលស្រុកលំផាត់ ហើយក៏មានការសម្របសម្រួលពីលោក ហាក់ ហ៊ន ព្រះរាជអាជ្ញារងផងនោះ កម្លាំងសមត្តកិច្ចបាន ធ្វើការស្រាវជ្រាវ ករណីនេះភ្លាមៗ រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃទី១១ ទើបកម្លាំងកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ សេង សែម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាប្រជាការពារភូមិ ស្រុកកំណើតនៅភូមិ ព្នៅ ឃុំ ព្នៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ជនសង្ស័យទី២ឈ្មោះ ប៉ាវ តឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្រុកកំណើតនៅភូមិឈើទាល ឃុំទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ អា មុន ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្រុក កំណើតភូមិព្រៃស្រឡៅ ឃុំអូរសំរ៉ាយ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យទាំង២នាក់នេះបានសារភាព ថា ពួកគេពិតជាបានរៀបចំផែនការទៅប្លន់ផ្ទះជនរងគ្រោះពិតមែន ព្រមទាំងបាននាំសមត្ថកិច្ចទៅចង្អុល បង្ហាញកន្លែងលាក់អាវុធ ដែលពួកគេបានលាក់ទុកក្រោយពីប្លន់រួចទៀតផង។
សមត្តកិច្ចបានបន្តនិតិវិធី ដកហូតបាន អាវុធAK កាត់ស្វាយ១ដើម បង់១ មានគ្រាប់៥គ្រាប់ ដំបងឈើ១ គោមឆ្លុះចំនួន២ និងម៉ូតូស្មះរីវូ ១គ្រឿងដែលជាមធ្យោបាយពួកគេធ្វើសកម្មភាពផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងបំពេញសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៀត៕ ដោយ៖ (ភួង ផុន le.12.04.2017)
ផ្តល់សិទិ្ធដោយ៖ VD7NEWS.COM



Post a Comment