ល្បីបន្ទប់ពេទ្យលេខ១៣៤ មានខ្មោចលង ក៏តាំងចិត្តជាអ្នកក្លាហានចូលទៅសាក លទ្ធផលចុងក្រោយ....😢😭😱



ខ្ញុំជាដុកទ័រម្នាក់ដែលបានធ្វើការក្នុងមន្ទីរពេទ្យមួយកន្លែងនៅរាជធានីភ្នំពេញ ។ មន្ទីរពេទ្យនេះខ្ញុំធ្វើការអស់រយះពេល៥ខែហើយ តែខ្ញុំតែងតែឆ្ងល់ថាហេតុអ្វីអោយតែដល់ថ្ងៃសុក្រ នៅបន្ទប់លេខ១៣៤ តែងតែត្រូវមានអ្នកជំងឺស្លាប់ដោយហាមាត់ នឹង បើកភ្នែកក្រឡោតដូចជាថប់ដង្ហើម តែម៉ាសុីនអុកសុីសែននៅមានទេតើ ? ហើយថ្ងៃមុនក៏មានអ្នកជំងឺម្នាក់បានស្លាប់ដោយបែបនេះដែរ ។ ថ្ងៃមួយមានគ្រូពេទ្យម្នាក់ចង់ដឹងថាមូលហេតុអ្វីបានមានអ្នកជំងឺស្លាប់រហូតបែបនេះ ណាមួយគេក៏ត្រូវដល់វេនយាមមន្ទីរពេទ្យផងនោះ រូបគេក៏នៅចាំមើលហេតុការនេះ ។ តែស្អែកឡើងស្រាប់តែគេស្រែកឆោឡោ ថា ” ខ្មោចលង ខ្មោចលង ជួយផង ជួយផង ” ហើយគេក៏ដួលសន្លប់នៅលើដីភ្លាមៗ ។ អ្នកឯទៀតចង់ដឹងថាមានរឿងអ្វីកើតឡើង ក៏ស្ម័គ្រចិត្តយាមមន្ទីរពេទ្យ ។ នៅតែដដែល ស្អែកឡើងម្នាក់នោះស្រែកដូចមនុស្សឆ្គួតថា ខ្មោចលងសំលាប់អ្នកជំងឺ ហើយគាត់ក៏បានក្លាយជាមនុស្សភ័យខ្លាចចាប់ពីពេលនោះមក ។ អ្នកណាក៏ដូចអ្នកណាដែរ អោយតែដល់ពេលត្រូវយាមថ្ងៃសុក្រ សុទ្ឋតែត្រូវខ្មោចលងទាំងអស់ ។ ថ្ងៃមួយដល់វេនខ្ញុំត្រូវយាមថ្ងៃសុក្រអោយទាល់តែបាន ។



យប់នោះម៉ោងប្រហែលជា ១១ បុគ្គលិកមន្ទីរពេទ្យចេញទៅផ្ទះអស់ហើយ នៅសល់តែសន្តិសុខនៅក្រៅមន្ទីរពេទ្យ២នាក់ តែប៉ុណ្ណោះ ។ ពេលនោះខ្ញុំបានដើរមើលសព្វគ្រប់បន្ទប់ ស្រាប់តែសល់បន្ទប់ចុងក្រោយដែលជាបន្ទប់១៣៤នោះឯង ។ ខ្ញុំមើលដោយអារម្មណ៌ភ័យខ្លាចខ្លាំងណាស់ តែក៏ត្រូវចូលបន្ទប់នោះដែរ ព្រោះខ្ញុំត្រូវមើលអ្នកជំងឺផង ។ ពេលនោះខ្យល់ត្រជាក់ត្រសៀកៗ ចូលតាមមាត់បង្អួចវាំងនន ធ្វើអោយខ្ញុំកាន់តែមានអារម្មណ៌ភ័យខ្លាចទ្វេដង ។ កំពុងតែស្ទាបស្ទង់អ្នកជំងឺ ស្រាប់តែលឺសំលេងមួយចំលែកគួរអោយខ្លាច ! ” ហ្វូរ………………………………………………………….. ” នៅខាងក្រៅសំយាបបង្អួច ។ ជួនជាខ្យល់ត្រជាក់ផង អ្នកជំងឺស្រាប់តេមានអាការះថប់ដង្ហើមខំប្រឹងដក ហុឺតហត ហុឺតហត ។ ខ្ញុំកាន់តែភ័យទៀត តែក៏ចង់ដឹងអាខ្មោចចង្រៃនឹងមុខមាត់គួរអោយខ្លាចនៅក្រៅបង្អួចវាំងនននោះដែរ ទើបសំរេចចិត្តប្រឈមមុខនឹងខ្មោចចង្រៃនោះដោយដើរទៅមើលខាងក្រោយវាំងននយ៉ាងសន្សឹមៗព្រោះខ្លាចពេក ។ ពេលដល់ខ្ញុំក៏ទាញវាំងននដើម្បីមើល ហើយខ្ញុំក៏បានឃើញ ……..


ពុទ្ឋោ ចប់ប៉ារយ ខ្មោចដែលល្បីលងគេនោះមិនមែនជាខ្មោចឯណាតែគាត់គឺជាអ្នកបោសសំអាតវេនថ្ងៃសុក្រទេតើ ហើយពេលនោះខ្ញុំឃើញគេបានយកឧបករណ៌បូមធូលីបូមយកកាកសំណល់ផ្សេងៗ ហើយថែមទាំងបានដកបំពងខ្យល់អុកសុីសែនទៀត ។

No comments