កំពុងខ្លាចខ្មោចហើយទៅរៀនចំ សាលាល្បីមានខ្មោចលងទៀត!! លទ្ធផលចុងក្រោយ… 😱👻




វាជារឿងដែលកើតឡើងយូរមកហើយមកលើរូបខ្ញុំ តែវាក៏ជាការចងចាំដ៏អាក្រក់មួយសំរាប់រូបខ្ញុំដែរ

អំឡុងឆ្នាំ ២០០០ ខ្ញុំបានចូលរៀននៅវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ។ ខ្ញុំមានគ្នា ៣ នាក់ដែលជាពួកម៉ាកជិតសិ្នទ្ធ និងគ្នាហើយនិស្ស័យក៏ដូចគ្នាដែលរនេះជាមូលហេតុធើ្វអោយយើងនៅតែរាប់អានគ្នាដល់សព្វថ្ងៃនេះ មួយវិញទៀតពួកយើងសុទ្ធតែមានក្រយៅខ្មោចលងដូចគ្នា។យ៉ាជាក្មេងមានភ្នែកធំ សក់រួញបែបខ្មែរអង្គរ ហើយ ខា ជាក្មេងមានធំ សម្បុរខ្មៅ យើងហៅវាថា អាខ្មៅ ចំណែកខ្ញុំឈ្មោះកា មិនបាច់និយាយ សម្បុរស ខ្ពស់ ទំរង់មុខ អក្សរ V បែបកូរ៉េ និយាយទៅខ្ញុំស្អាតជាងគេ😁។

៙៙៙៚៚៚៚៚៚៚៙៙៙៙៚៚៚៚

យ៉ា វាជាមនុស្សមាននិស័្សយនឹងខ្មោចជាងគេក្នុងចំណោមពួកយើង ព្រោះភ្នែកវាអាចមើលឃើញរបស់

ទាំងនោះបាន ហើយវានេះហើយជាអ្នកឃើញខ្មោចមុនគេនៅសាលា។ និយាយទៅអាគារដែលពួករៀន មាន៤ជាន់ ហើយនៅជាន់ទី៤ និងគឺមានតែ៣ ថ្នាក់តែប៉ុននោះ ថ្នាក់ខ្ញុំគឺនៅចុងគេតែម្តងនៅជណ្តើរផ្លូវឡើងថ្នាក់ខ្ញុំគឺមានបន្ទប់ទឹកចាស់មួយដែលគេយកបន្ទះក្តារមកបិទ ព្រោះលឺថាធ្លាប់មានសិស្ស ចាក់គ្នាសំលាប់នៅក្នុងហ្នឹង ប៉ុន្តែនៅខាងមុខបន្ទប់ទឹកគឺវាអំណោយផលខ្លាំងណាស់សំរាប់ពួកខ្ញុំលេង ឈូសស្បែកជើង ពួកយើងបានទៅលេងមុខនោះរាល់ថ្ងៃ ។ ថ្ងៃសែនចូលឆ្នាំចិនបានមកដល់ មនុស្សគ្រប់គ្នាក្នុងសាលាឈប់ស្ទើទាំងអស់ រួមទាំងគ្រូផងដែល តែពួកខ្ញុំ បែរជាម៉ែបង្ខំអោយទៅរៀន ព្រោះមិនមែនខ្សែចិន។ យ៉ាវាទៅដល់សាលាមុនគេគឺម៉ោង ៦ ព្រោះត្រូវវេនបោសរាល់ដងម៉ោងថ្មើរហ្នឹងមានមនុស្សតិចតួចហើយ តែថ្ងៃនេះប្លែកព្រោះស្ងាត់ខ្លាំងណាស់ក្នុងសាលាមានតែសំឡេងចាបយំនិងសត្វល្អិត ប៉ុណ្ណោះ។ វាដើរឡើងទៅថ្នាក់ដូចសព្វដង តែពេលវាដើរកាន់បន្ទប់ទឹកចាស់ហ្នឹងមានអារម្មណ៏ថាស្រៀវឆ្អឹងខ្នង តែវាមិនបានគិតអីទេក៏ឡើងមកថ្នាក់តាមធម្មតា ស្រាប់តែដល់ជាន់ទី៣ មានលឺសំរឹបជើងពីក្រោយ ដូចមានមនុស្សពី ២ ៣ នាក់រត់មកចឹង ។ វាមិនបានគិតច្រើនទេព្រោះគិតថាក្មេង រត់លេង មកដល់ជាន់ទី ៤ ពេលដើរមកថ្នាក់ វាបានឃើញមនុស្សស្រីម្នាក់ សក់ខ្លីអង្គុយលើ បង្កាន់ដៃអាគារ ដូចមិនខ្លាចធ្លាក់សោះ។ វានិយាយម្នាក់ឯងតិចៗ “អង្គុយចឹង តិចធ្លាក់ងាប់ ទៅ បើងាប់មែនស្តាយណាស់” ថាបានប៉ុណ្ណឹងវាក៏ដើរទៅក្នុងថ្នាក់។ មុនទៅដល់ថ្នាក់ត្រូវដើរកាត់ថ្នាក់មួយសិនទើបដល់។ ពេលយ៉ាដើរកាត់ថ្នាក់ហ្នឹងវាមានអារម្មណ៏ថាមានចំហាយត្រជាក់ម្យ៉ាងផាត់ចេញពីថ្នាក់ហ្នឹងមកតែចំលែកត្រង់ថាថ្នាក់ហ្នឹងមានសំលេងមនុស្សនិយាយគ្នា ពីរ បី នាក់ ។ វាស្មានថាមានតែវាមកលឿន មានអ្នកមកលឿនជាងវាទៀត។


វាដើរបន្តទៅថ្នាក់ស្រាប់តែឃើញថ្នាក់ជាប់សោរ វាចាប់ផ្តើមមានអារម្មណ៍ចំលែក ព្រោះបើគេបើកសោរគួរតែបើកទាំងអស់មិនមែនបើកថ្នាក់មួយអត់មួយចឹងទេ។ ឈរបានប្រហែល ៥ នាទី យ៉ា វាមិនអស់ចិត្ត វាក៏ ដើរ ទៅមើលថ្នាក់ជាប់នឹងទើបដឹងថាជាប់សោរដូចគ្នា ពេលនោះដែលធ្វើអោយរោម វាប៉ះ ពេញខ្លួន វាញ័រ ជើងដើរមិនចង់រួចបានត្រឹមតែ ឈរគំាង ដូចដុំថ្ម ប្រហែល ១០ វិនាទី ពេលវាខំប្រមូលព្រលឹងវាមកវិញ ក៏មានសំលេងសើច យ៉ាងខ្លាំងចេញពីថ្នាក់នោះមក តាំងស្មារតីបាន វាបានរត់ទៅក្រោម ដែលមក ដល់ជណ្តើរវិញ ក៏ឃើញ មនុស្សស្រី សក់ខ្លី អង្គុយកន្លែងដដែល។ វារកស្រែកហៅប្រាប់ គេថាមានខ្មោចអោយចុះជាមួយ វា មិនទាន់បានស្រែក ផង ម្នាក់ស្រីហ្នឹងងាកមុខមករកវា ពុទ្ធោអើយភ្នែក នាងសស្លែតគ្មានប្រស្រីភ្នែកមុខនាងហូរសុទ្ធតែទឹករងៃ ញញឹមមកអាយ៉ាហើយក៏លើកដៃ លាវាមុនពេលនាងទំលាក់ខ្លួននាងទៅនិងដី តែប៉ុណ្ណឹង អាយ៉ាបោកគ្រាប់បែកដល់ផ្ទះបាត់។



រំលងទៅពីរអាទិត្យមិនឃើញ អាយ៉ាមករៀនញុមក៏ទៅផ្ទះវា ពីរនាក់អាខ្មៅ ទៅដល់ ផ្ទះវាភ្លាមឃើញវាអស់សក់រលើងតែម្តង វាភ័យមិនហ៊ានមករៀន អាយ៉ាបានប្រាប់រឿងទាំងអស់មកប្រាប់ញុមនិងអាខ្មៅ ពួកខ្ញុំស្តាប់ហើយគិតថាវាបោកក៏ខ្ជិលរវល់។ មកដល់សាលាវិញញុមមិនអស់ចិត្តនឹងរឿងវានិយាយ ក៏ពិគ្រោះគ្នាជាមួយអាខ្មៅតែអាខ្មៅវាមិនស្តាប់ខ្ញុំសោះវាគិតតែលេង វាយកប៊ិច វាទៅច្រលរ អ្នកនេះ ច្រលរអ្នកនោះ ចៃដន្យអីខ្ញុំក្រឡែកមើលជញ្ចំាង ក៏ឃើញស្រមោល ១ វាគួរតែជាស្រមោលអាខ្មៅ តែវាមិនមែនទែវាជាស្រមោល ស្រីម្នាក់លើកដៃដូចអាខ្មៅបេះបិតគ្រាន់តែក្នុងដៃអាខ្មៅវាកាន់ប៊ិច តែស្រមោលហ្នឹងបែរជាកាន់កាំបិតទៅវិញ។ ភ្លាមនោះធ្វើអោយខ្ញុំនឹក រឿងអាយ៉ាវានិយាយ រឹតតែធ្វើអោយខ្ញុំចង់ដឹងខ្លាំងទៀតថាវាមានខ្មោចមែនឬអត់។

ស្អែកខ្ញុំចេញពីផ្ទះរៀងព្រលឹមស្រាងៗ ពេលឡើងទៅដូចមិនមែនអ្វីប្លែកទេ គ្រន់តែត្រជាក់ព្រោះមិនទាន់ភ្លឺស្រួលបួល ។ ដើរទៅដល់ជាន់ទី៤ ខ្ញុំរកមើលជុំវិញខ្លួនមិនឃើញមានអ្វីក្រៅពីសត្វចាប ពីរ បី ក្បាលហោះទៅហោះម៉ោ។ ខ្ញុំចាប់ផ្តើមគិតថា អាយ៉ាវាបោកតែពេលដើរទៅដល់ថ្នាក់ឃើញទ្វាអត់ជាប់សោរ ក៏រុញចូលទៅ អ្វីដែលខ្ញុំឃើញមុនគេនោះ គេសិស្សស្រីសក់ខ្លី ឈរបែរខ្នងដាក់ខ្ញុំ នៅជ្រុងម្ខាងនៃថ្នាក់ បានន័យថាមុខនាងគឺបែរទៅរកជញ្ជំាង ។ ខ្ញុំអត់មានអារម្មណ៏ភ័យទេ តែមានអារម្មណ៏ថាចង់ដឹង ទើបសំរេចជិតចូលទៅមើល ខ្ញុំបានឈានមួយជំហានចូលទៅនាងក៏រលាយបាត់ពីមុខ ខ្ញុំតែម្តង។ ពេលនោះហើយទើបព្រលឹងអ្នកក្លាហានចេញទៅបាត់បន្សល់ទុកតែខ្ញុំ ចាំកាល់រត់ហើយ គិតទៅសំណាងដែលប្រហែលរាសីខ្ញុំខ្ពស់ហើយបានមិនសូវលងសាហាវ។

បើរឿងសាហាវគឺមានតែអាខ្មៅម្នាក់គត់ដែល ជួបមុខដល់នឹងមុខតែម្តង។ ថ្ងៃមួយមេឃបានបង្អុរភ្លៀងយ៉ាងខ្លាំងធ្វើអោយសិស្សនិង គ្រូខ្លះមិនអាចមកបង្រៀនបាន។ បានដៃពួកយើងហើយ ខ្ញុំ អាខ្មៅ និងអាយ៉ាដែលទើបតែបាត់ខ្លាចហ៊ានមករៀនវិញនោះ នាំគ្នាទៅឈូសស្បែកជើង ចៃដន្យអី ស្បែកជើងអាខ្មៅទើបទិញបាន លយចូលក្នុងបន្ទប់ទឹកចាស់នោះ។ អាខ្មៅវាជាមនុស្សក្លាហានជាងគេ ណាមួយខ្លាចម៉ែវាជេរផង ព្រោះទើបទិញកាលពីថ្ងៃអាទិត្យ វាក៏សំរេចចិត្តផ្លោះចូលទៅមិនដល់១ នាទីផងក៏លឺសំរែករបស់ខ្មៅយ៉ាងខ្លាំងពីក្នុងបន្ទប់ហ្នឹង ពួកយើងបានហៅគ្រូៗ មកជួយគាស់ដើម្បីយកអាខ្មៅចេញពេកគាស់បន្ទះក្តារចេញហើយយើងបានត្រឹមឃើញអាខ្មៅអង្គុយបត់លើកដៃសំពះ ជាមួយមុខសស្លែតអត់មានឈាមរលើង។ យើងសួរអីក៏មិនឆ្លើយ សួរអីក៏មិនឆ្លើយដែលវាបានត្រឹមប្រាប់ថាមុខទល់មុខ តែម្តងរហូតដល់សព្វថ្ងៃនេះរឿងនេះនៅតែជាអាថ៌កំបាំងរបស់អាខ្មៅដដែល។

“បន្ទប់ទឹកហ្នឹងពីមុនមានហេតុការណ៍ចាក់សម្លាប់សិស្សស្រីម្នាក់ រហូតដល់ដាច់ខ្យល់ដោយសារដណ្តើមប្រុសគ្នា”

No comments