តាំងពីដូរមកនៅផ្ទះថ្មី សមាជិកគ្រួសារចេះតែ ស្លាប់បន្តគ្នាម្តងម្នាក់ៗ ទំរាំស៊ីេបដឹងមូលហេតុថា.....😜😱😭




ថ្ងៃនេះក្រុមគ្រួសារខ្ញុំបានប្រមូលឥវ៉ាន់មកនៅផ្ទះដែលទើបនិងទិញថ្មីនៅជាយក្រុង។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំងព្រោះផ្ទះថ្មីរបស់យើងធំជាងមុន។ ក្រោយពីរៀបចំបន្ទប់រួចម៉ាក់ក៍ចែកបន្ទប់មួយឲខ្ញុំទៅស្នាក់នៅជាមួយបងស្រី។ខ្ញុំនិងបងស្រីរបស់ខ្ញុំក៍រៀបចំតុទូតាមចំណង់ចំណូលចិត្តរៀងៗ។បន្ទាប់មកពួកយើងក៍ប្រមូលឥវ៉ាន់ចាស់ៗទៅទុកចោលនៅក្នុងបន្ទប់ដាក់ឥវ៉ាន់។ យប់នេះខ្ញុំគេងមិនលក់សោះប្រហែលមកពីប្លែកកន្លែងគេងហើយ។តែយប់នេះខ្ញុំក៍ងើបទៅបន្ទប់ទឹកវិញខ្ញុំក៍ដើរកាត់បន្ទប់ដាក់ឥវ៉ាន់ហើយក៍បានលឺមនុស្សស្រីនិយាយតិចៗចេញពីក្នុងបន្ទប់នោះ ខ្ញុំឈប់ហើយផ្ទៀងត្រចៀកស្តាប់ “លើកឥវ៉ាន់ទាំងនេះចេញទៅ…ថប់ដង្ហើមណាស់…” លឹដូច្នោះខ្ញុំក៍បើកទ្វារដើរចូលទៅក្នុងបន្ទន់ដាក់ឥវ៉ាន់នោះតែខ្ញុំមិនបានឃើញមនុស្សម្នាក់ឡើយ ហើយខ្ញុំក៍ដើរទៅបន្ទប់វិញ។


ស្អែកឡើងខ្ញុំក៍ចូលទៅបន្ទប់ដាក់ឥវ៉ាន់នោះម្តងទៀត។ ពេលចូលទៅដល់ខ្ញុំបានឃើញរបស់ចាស់ៗជាច្រើនដែលម្ចាស់ផ្ទះពីមុនបន្ទប់បន្សល់ទុកលាយឡំនិងឥវ៉ាន់ចាស់ៗរបស់គ្រួសារខ្ញុំ។បន្ទប់នេះមានសភាពងងឹត និងត្រជាក់ជាខ្លាំង។ ថ្ងៃមួយក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នាទៅលេងភ្នំដ៍ខ្ពស់មួយដែលនៅមិនឆ្ងាយពីទីក្រុង។ នៅលើកំពូលភ្នំពិតជាមានខ្យល់អាកាសនិងទេសភាពល្អណាស់ពួកយើងនាំគ្នាដើរលេងមើលទេសភាពពីលើកំពូលភ្នំ។ កំពុងតែដើរស្រាប់តែបងប្រុសខ្ញុំរអិលជើងធ្លាក់ទៅជំរាលម្ខាងនៃភ្នំតែសំណាងល្អដែលគាត់តោងជាប់មែកឈើមួយដើមដែលដុះចេញពីភ្នំ។ ពួកយើងភិតភ័យជាខ្លាំងព្រោះកន្លែងដែលបងប្រុសធ្លាក់ទៅនៅឆ្ងាយពេក។បន្ទាប់មកប៉ាម៉ាក់និងបងស្រីក៍រត់តៅរកនាក់ជួយសង្រ្គោះដោយទុកឲខ្ញុំនៅមើលបងប្រុស។

បងប្រុសខំប្រឹងឡើងកុំមើលទៅក្រោមឲសោះ” ខ្ញុំនិយាយទៅកាន់បងប្រុសខ្ញុំទាំងយំ

ប៉ុន្តែមែកឈើនេះតូចណាស់បងមានអារម្មណ៍ថាខ្លួនបងដូចជាធ្ងន់ណាស់

លឺដូច្នោះខ្ញុំក៍ស្ងាត់មាត់ហើយប្រឹងសំឡឹងទៅកាន់គាត់។ មិនគួរឲជឿសោះ ព្រោះខ្ញុំបានឃើញមនុស្សស្រីម្នាក់កំពុងតោងស្មាបងប្រុសហើយនាងថែមទាំងញញឹមមកកាន់ខ្ញុំថែមទៀត។ ភ្លាមនោះមែកឈើក៍បាក់ហើយបងប្រុសក៍ធ្លាក់ចុះទៅក្រោមស្លាប់បាត់ទៅ។ ខ្ញុំយំយ៉ាងខ្លាំងព្រោះអាណិតបងប្រុស។

មួយសន្ទុះក្រោយមកប៉ាម៉ាក់និងបងស្រីខ្ញុំបាននាំអ្នកសង្រ្គោះមកដល់តែវាហួសពេលបាត់ទៅហើយ។ ក្រោយមកពួកយើងក៍យកសពបងប្រុសទៅធ្វើបុណ្យនៅវត្តព្រោះបងប្រុសស្លាប់ដោយឧបត្តិហេតុនៅខាងក្រៅមិនអាចយកសពទៅផ្ទះបានឡើយ។ ក្រោយពីធ្វើបុណ្យរួចខ្ញុំក៍បានប្រាប់ប៉ាម៉ាក់រឿងដែលខ្ញុំបានលឹសំឡេងមនុស្សស្រីនៅក្នុងបន្ទប់ដាក់ឥវ៉ាន់និងខ្មោចស្រីតោងស្មាបងប្រុសរហូតដល់ធ្លាក់ចុះទៅក្រោម។ ខ្ញុំបានសុំប៉ាម៉ាក់ឲពួកគាត់ដូរផ្ទះព្រោះផ្ទះនេះមិនអាចរស់នៅបានទេ។តែពួកគាត់មិនបានជឿខ្ញុំឡើយពួកគាត់តែងនិយាយថាខ្ញុំគិតច្រើន ខ្ញុំស្រវាំងភ្នែក។ ស្អែកឡើងប៉ាក៍ត្រូវបើកឡានទៅធ្វើការនៅខេត្តមួយដែលនៅឆ្ងាយពីទីក្រុង ព្រោះគាត់ត្រូវគេបញ្ចូនទៅធ្វើការនៅខេត្តនោះចំនួនមួយអាទិត្យ។ ព្រឹកមុនពេលចេញដំណើរបងស្រីបានទៅធ្វើការដូចធម្មតាចំណែកខ្ញុំនិងម៉ាក់ណាំគ្នាជួយរៀបចំឥវ៉ាន់ឲប៉ា។ ពេលរៀបចំឲវ៉ាន់រួច ខ្ញុំនិងម៉ាក់ក៍លើកវ៉ាលីសនិងឥវ៉ាន់មួយចំនួនទៅដាក់គូតឡានបន្ទាប់មកប៉ាក៍បើកឡានចេញទៅ។


ខ្ញុំបានឃើញខ្មោចស្រីម្នាក់នោះអង្គុយនៅក្នុងឡាននពីក្រោយប៉ាខ្ញុំ។ឃើញដូច្នោះខ្ញុំមានអារម្មណ៍ភិតភ័យជាខ្លាំងហើយខ្ញុំក៍ប្រាប់ម៉ាក់ពីរឿងនេះដើម្បីឲម៉ាក់ជួយឃាត់ប៉ាកុំឲទៅ។ ដំបូងម៉ាក់មិនសូវស្តាប់សំដីខ្ញុំឡើយ តែពេលខ្ញុំយំខ្លាំងពេកគាត់ក៍យល់ព្រមទូរស័ព្ទទៅប៉ាឃាត់ឲប៉ាត្រលប់មកវិញសិន។ម៉ាកើនិងខ្ញុំព្យាយាមទូរស័ព្ទទៅប៉ាជាច្រើនលើកតែទូរស័ព្ទមិនចូលសោះ ព្រោះសេវាទូរស័ព្ទដូចជាត្រូវកាត់ផ្តាច់ដោយធ្វើឲខ្ញុំនិងម៉ាក់មិនអាចទាក់ទងទៅប៉ាបានឡើយ។ ដោយទាក់ទងមិនបានខ្ញុំមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង ហើយខ្ញុំក៍អង្គុយយំនៅលើសាឡុងតែម្នាក់ឯង ខ្ញុំផិតជាខ្លាចបាត់បង់លោកប៉ាខ្លាំងណាស់។ មួយសន្ទុះក្រោយមកទូរស័ព្ទអ្នកម៉ាក់ក៍រោទ៍ឡើង។ វាគឺជាទូរស័ព្ទរបស់ប៉ូលីស។ លោកប៉ូលីសបានប្រាប់ម៉ាក់ខ្ញុំថាប៉ាបានជួបគ្រោះថ្នាកចរាចរណ៍ស្លាប់បាត់បង់ជីវិតទៅហើយ។ក្រោយពីស្តាប់រួចម៉ាក់ក៍សន្លប់បាត់ស្មារតីហើយខ្ញុំក៍យកប្រេងខ្យល់ទៅរឹតឲម៉ាក់ឆាប់ដឹងខ្លួន។ ពេលម៉ាក់ដឹងខ្លួនខ្ញុំនិងម៉ាក់បានយំសោកជាខ្លាំងព្រោះពួកយើងបាត់បង់លោកប៉ាជាទីស្រលាញ់ហើយ។ បុណ្យសពបងប្រុសកន្លងផុតទៅមិនបានមួយអាទិត្យផង បុណ្យសពលោកប៉ាក៍ប្រារព្ធឡើងម្តងទៀត ហេតុអ្វីក៍គ្រួសាររបស់ខ្ញុំត្រូវជួបរឿងអាក្រក់បែបនេះញឹកញាប់ម្ល៉េះ។ យប់ឡើងម៉ោងមួយយប់ខ្ញុំក៍ដឹងខ្លួនព្រោះឆ្កែលូខ្លាំងពេកហើយខ្ញុំក៍ដើរទៅបន្ទប់ទឹកតែម្នាក់ឯង។ពេលចេញមកវិញខ្ញុំក៍ដើរកាត់បន្ទប់ដាក់ឥវ៉ាន់នោះហើយក៍បានឃើញឈាមស្រស់ជាច្រើនកំពុងតែហូរចេញពីបន្ទប់នោះ។ ឃើញដូច្នោះខ្ញុំមានអារម្មណ៍ភិតភ័យជាខ្លាំងហើយខ្ញុំក៍រត់ទៅបន្ទប់ដាស់បងស្រីឲភ្ញាក់។តែពេលបងស្រីងាកមកទើបខ្ញុំដឹងថាគាត់មិនមែនបងស្រីខ្ញុំទេនាងគឺជាខ្មោចស្រីដ៍គួរឲខ្លាចជាមួយនិងស្បែកគគ្រើមហើមរលួយនិងសក់ដ៍កន្រ្តីងកន្រ្តើង។




ខ្មោចស្រីនោះក៍ស្ទុះមកច្របាច់ករបស់ខ្ញុំយ៉ាងខ្លាំងហើយនាងបាននិយាយថា

“ចេញពីផ្ទះយើងភ្លាមទៅ…”

ខ្ញុំខំប្រឹងស្រវេស្រវ៉ាហើយស្រែកយ៉ាងខ្លាំង ស្រែករហូតដល់ដឹងខ្លួនពីសុបិនដ៍អាក្រក់នេះ។

“សុបិនអីក៍អាក្រក់ម្ល៉េះ…ហឺស…សំណាងល្អហើយដែលមិនមែនជាការពិត”ខ្ញុំនិយាយតែម្នាក់ឯងនៅលើគ្រែទាំងបែកញើសជោកនិងដកដង្ហើមធំយ៉ាងដង្ហក់។

ព្រឹកឡើងពេលចុះមកញ្ញាំបាយពេលព្រឹកខ្ញុំក៍ប្រាប់ម៉ាក់និងបងស្រីពីសុបិនយប់មិញ។ខ្ញុំចង់ឲម៉ាក់លក់ផ្ទះនេះទៅទិញផ្ទះមួយទៀតតែម៉ាក់គាត់មិនស្តាប់តាមសំដីរបស់ខ្ញុំឡើយ គាត់បាននិយាយថាគាត់មិនរើចេញពីផ្ទះនេះជាដាច់ខាតព្រោះផ្ទះនេះជាផ្ទះដែលលោកប៉ាស្រឡាញ់បំផុត។ យប់មួយសំលេងឆ្កែនៅតែព្រុសនិងលូយ៉ាងទ្រហឹងដដែល។ពេលខ្ញុំដឹងខ្លួនលើងខ្ញុំមានងារម្មណ៍ខ្លាចយ៉ាងខ្លាំង។ស្រាប់តែភ្លាមនោះខ្ញុំបានឮសំរឹបជើងដើរកាត់មុខបន្ទប់ខ្ញុំ។ដោយមានអារម្មណ៍ខ្លាចខ្មោចផងពេលនោះខ្ញុំក៍ឃ្លុំភួយយ់ាងជិតហើយក៍សំងំគេង។ មួយសន្ទុះក្រោយមកខ្ញុំក៍បានឮសំឡេងដួលកៅអី ឮសុរប្រាវ ហើយខ្ញុំក៍ដាស់បងស្រីឲទៅរកមើលសំឡេងនោះជាមួយគ្នា។ បន្ទាប់មកពួកយើងក៍ដើរលបៗរកមើលព្រោះយើងសង្ស័យថាចោរចូរផ្ទះ។ ពេលទៅដល់បន្ទប់ដាក់ឥវ៉ាន់ខ្ញុំក៍បានឃើញទ្វារបន្ទប់នោះចំហរបន្តិច។ឃើញដូច្នោះខ្ញុំនិងបងស្រីក៍នាំគ្នាចូលទៅមើលក្នុងបន្ទប់នោះ។ ពេលចូលទៅដល់ខ្ញុំក៍ឃើញម៉ាក់ខ្ញុំចងកនៅក្នុងបន្ទប់នោះ។ឃើញដូច្នោះខ្ញុំក៍បានហៅម៉ាក់

ខ្ញុំយ៉ាងខ្លាំង។

“ម់ាក់…”

“ម៉ាក់ស្លាប់ហើយ…”បងស្រិនិយាយទាំងយំ

មិនបានប៉ុន្មានផ្ទះរបស់ខ្ញុំក៍មានពិធីបុណ្យសពម្តងទៀត

“ហេតុអ្វីក៍គ្រោះចង្រៃចោះតែមកតាមផ្តន្ទាគ្រួសារខ្ញុំបែបនេះ? ពេលនេះគ្រួសាររបស់ខ្ញុំនៅសល់តែខ្ញុំនិងបងស្រីតែប៉ុណ្ណោះ តើពេលណាទើបគ្រោះចង្រៃនេះត្រូវរលាយ ឬមួយវាចង់ឆាបយកជីវិតបងស្រីខ្ញុំនិងខ្ញុំថែមទៀត”។។

រំលងបានពីរបីថ្ងៃខ្ញុំនិងបងស្រីខ្ញុំក៍នាំគ្នារើឥវ៉ាន់ចេញពីផ្ទះនោះ។ ពេលចេញមកដល់ខាងក្រៅ ពួកយើងក៍បានជួបអុំស្រីម្នាក់ដែលរស់នៅក្បែរនេះក្មួយស្រីឯងចង់មកទិញផ្ទះនៅទីនេះមែនទេ?កុំទិញអីល្អជាងផ្ទះនេះមានខ្មោចថែរក្សាណា”អុំស្រីនិយាយ

“ម៉េចក៍អុំស្រីដឹងរឿងនេះ?”បងស្រីសួរ

អុំរស់នៅម្តុំនេះយូរហើយ។ ពួកឯងដឹងទេកាលពី ២ឆ្នាំមុន មានមនុស្សស្រីម្នាក់រស់នៅផ្ទះនេះតែនាងជុំពាក់លុយគេច្រើនណាស់។ ថ្ងៃមួយម្ចាស់បំណុលបានមកទារលុយពីនាង។ ដោយនាងគ្មានលុយឲម្ចាស់បំណុលក៍ប្រមូលរបស់របរប្រើប្រាស់ទាំងអស់ ហើយម្ចាស់បំណុលថែមទាំងចង់ចាប់រំលោភនាងថែមទៀត។ ដោយភ័័យខ្លាចខ្លាំងពេកនាងក៍រត់ចូលទៅបន្ទប់ដាក់ឥវ៉ាន់បន្ទាប់មកនាងក៍សម្លាប់ខ្លួនឯងដោយប្រើកាំបិតចាក់បំពង់កខ្លួនឯង។ ឈាមរបស់នាងហុរចេញមកពីក្នុងបន្ទប់ដាក់ឥវ៉ាន់តាមមាត់ទ្វារយ៉ាងច្រើនហើយចាប់តាំងពីពេលនោះមកព្រលឹងរបស់នាងនៅតែលតោលក្នុងផ្ទះនោះក្លាយទៅជាខ្មោចស្រីដ៍កាចសាហាវចាំថែរក្សាផ្ទះរបស់នាង។ ចាប់តាំងពីរពេលនោះមកគ្មាននរណាហានមកស្នាក់នៅផ្ទះនេះទៀតទេព្រោះអ្នកដែលធ្លាប់មកស្នាក់នៅទីនេះសុទ្ធតែស្លាប់ឫរបួសដោយសារខ្មោចម្ចាស់ផ្ទះលង។


“ចុះដែលមានគេមកទិញផ្ទះនេះទេ?”បងស្រីសួរ

“ធ្លាប់មានដែរគឺកាលពីឆ្នាំមុនប៉ុន្តែគ្រួសារនោះនៅមិនបានប៉ុន្មានផងខែផងពួកគេក៍ស្លាប់ម្នាក់ម្តងៗដោយគ្រោះថ្នាក់ផ្សេងៗ។ទីបំផុតគ្រួសារនោះនៅសល់តែកូនស្រីម្នាក់តែប៉ុណ្ណោះ។តែមិនបានប៉ុន្មានផងកូនស្រីម្នាក់នោះក៍កើតជម្ងឺវិកលចរិតហើយ

នាងក៍ត្រូវឡានបុកស្លាប់កាលពី២-៣ខែមុននេះ។”អុំស្រីនិយាយ

“ពិតជាសាហាវមែន”ខ្ញុំនិយាយតាំងហួសចិត្ត

“បើពេលដែលគ្រួសារខ្ញុំរើមកនៅផ្ទះនេះដំបូងហើយបានជួបអុំស្រីគ្រួសាររបស់ខ្ញុំប្រហែលជាមិនជួបគ្រោះចង្រៃបែបនេះឡើយ”បងស្រីនិយាយទាំងក្រៀមក្រំ

“អញ្ចឹងមានន័យថាគ្រួសាររបស់ឯងរើមកនៅទីនេះហើយមែនទេ?”អុំស្រីសួរទាំងភ្ញាក់ផ្ងើល

“មែនហើយ គ្រួសាររបស់ខ្ញុំមានសមាជិកប្រាំនាក់តែឥលូវសល់តែ២នាក់ប៉ុណ្ណោះគឺខ្ញុំនិងប្អូនស្រី”បងស្រីនិយាយ

“ល្អហើយដែលក្មួយសំរេចចិត្តរើចេញ កុំស្តាយស្រណោះផ្ទះនេះអីស្តាយជីវិតវិញល្អជាង”អុំស្រីនិយាយ

បន្ទាប់មកខ្ញុំនិងបងស្រីក៍នាំគ្នារើចេញទៅ។

កុំពុងតែដើរឡានតាក់សីុក៍មកដល់ល្មម ហើយខ្ញុំនិងបងស្រីក៍នាំគ្នាយកឥវ៉ាន់ដាក់ចូលក្នុងឡានហើយធ្វើដំណើរទៅចំណតរថភ្លើង។

ពេលតាក់សីុកុំពុងចេញទៅខ្ញុំងាកក្រោយមើលផ្ទះនោះជាលើកចុងក្រោយ។ខ្ញុំបានឃើញខ្មោចស្រីម្នាក់នោះកុំពុងឈរនៅលើផ្ទះហើយមើលមកខ្ញុំ។

No comments