នៅផ្ទះក្បែគ្នារាប់ខែ ទើបដឹងថាយាយចាស់ អ្នកជិតខាងខ្ញុំជា…😳😳
ប៉ុន្មានខែមុន ឪពុកម្តាយរបស់ខ្ញុំបានផ្លាស់ទៅរស់នៅភូមិតូចមួយជិតកន្លែងធ្វើការរបស់គាត់ហើយខ្ញុំក៏បានចូលរៀននៅសាលាថ្មីដែរ។ នៅជាប់របងផ្ទះខ្ញុំមានស្ត្រីចំណាស់ម្នាក់រស់នៅម្នាក់ឯង គាត់តែងតែចំណាយពេលពេញមួយថ្ងៃអង្គុយនៅលើកៅអីបង្អែកនៅខាងមុខផ្ទះហើយរអ៊ូតិចៗមិនឈប់។
ថ្ងៃមួយនៅពេលដែលខ្ញុំបានដើរកាត់ផ្ទះនោះ ខ្ញុំបានកត់សម្គាល់ឃើញថាគាត់ហាក់ដូចជាកាន់សត្វចិញ្ចឹមអង្អែលលេង ដំបូងខ្ញុំគិតថាវាជាសត្វឆ្មាប៉ុន្តែនៅពេលដែលខ្ញុំទៅកាន់តែជិតទើបខ្ញុំដឹងថា គាត់គ្រាន់តែអង្គុយអង្អែលខ្យល់ទទេរតែប៉ុណ្ណោះ។ ប្រហែលជាគាត់មានឆ្មានិងឆ្កែហើយវាបានស្លាប់តែគាត់នៅតែគិតថាវានៅតែនៅទីនោះ ខ្ញុំគ្រវីក្បាលសោកស្តាយរួចដើរចេញពីទីនោះ។
នៅយប់មួយពេលដែលខ្ញុំកំពុងតែដេកលក់ស៊ប់ អ្វីមួយដែលចម្លែកបានកើតឡើង។ ខ្ញុំភ្ញាក់ឡើងព្រោះមានអារម្មណ៍ថាមានរោមសត្វអ្វីមួយប៉ះខ្នងរបស់ខ្ញុំវាធ្វើឱ្យខ្ញុំខ្លាចហើយខ្ញុំបានលោតចេញពីលើគ្រែ រំពេចនោះខ្ញុំឃើញវារត់ទៅកៀនទូដាក់សៀវភៅ ខ្ញុំទប់ចិត្តមិនខ្លាច ប្រហែលសត្វឆ្មាឬឆ្កែគ្មានម្ចាស់បានចូលក្នុងផ្ទះ។ តែទោះជាតែទោះជាយ៉ាងណាខ្ញុំមើលទៅមាត់បង្អួចខ្ញុំជ្រួញចិញ្ចើម ស្ត្រីម្នាក់ពាក់អាវវែងរលុង ឈរនៅក្បែអំពូលភ្លើងតែមិនមានក្បាលទេ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ខ្លាចម្តងទៀតមុននឹងស្ត្រីនោះបានដើរចេញបាត់ស្រមោល។ខ្ញុំគិតយ៉ាងយូទំរាំដាច់ចិត្តចូលដេកបន្តតែក៏ភ្ញាក់ម្តងទៀតពេលដែលស្រមោលសត្វឆ្មាបានរត់ចេញពីបន្ទប់ខ្ញុំ ប៉ុន្តែវាមិនមែនដូចជាកំពុងរត់នោះទេ វាបែរជារមៀលរួចបាត់ក្នុងត្រង់ទ្វា ខ្ញុំមិនបានដេកពេញមួយយប់។

ព្រឹកខ្ញុំបានស្លៀកពាក់និងចុះទៅជាន់ក្រោមដើម្បីបរិភោគអាហារពេលព្រឹក ខ្ញុំមិននិយាយអ្វីទាំងអស់ប្រាប់ប៉ាម៉ាក់មុនពេលទៅសាលារៀន។ នៅតាមផ្លូវខ្ញុំបានដើរកាត់ផ្ទះស្ត្រីចំណាស់នោះទៀត គាត់អង្គុយរបៀបដដែលខ្ញុំឃើញកាលពីថ្ងៃមុន ហើយគាត់បាននិយាយមកកាន់ខ្ញុំដោយមិនបែរខ្នង: “នាងកំពុងធ្វើអ្វីយប់មិញ? ហេតុអ្វីនាងរត់គេចពីខ្ញុំ? ”
ខ្ញុំមិនបាននិយាយតបទៅកាន់គាត់វិញទេ ខ្ញុំដើរចេញអីនោះយ៉ាងលឿន។ ពេលទៅដល់សាលាខ្ញុំសម្រេចចិត្តសួរមិត្តរួមថ្នាក់អំពីស្ត្រីចំណាស់ម្នាក់នោះ ពួកគេប្រាប់ថា គ្មាននរណាម្នាក់ដឹងច្បាស់ថាមានរឿងអ្វីនោះទេគ្រាន់តែដឹងថាគាត់ត្រូវបានដោះលែងពីមន្ទីរពេទ្យផ្លូវចិត្តមួយប្រហែលដប់ឆ្នាំមុន។ ពួកគេបាននិយាយថាគាត់មានប្រវត្តិបញ្ហាផ្លូវចិត្តដូច្នេះហើយទើបគ្មាននរណាម្នាក់ទៅក្បែរគាត់ទេ។ ចាប់តាំងពីការដោះលែងមក គាត់បានចំណាយពេលអង្គុយរាប់ម៉ោងនៅលើកៅអីបង្អែករាល់ថ្ងៃដូចដែលខ្ញុំបានឃើញស្រាប់។
២ ៣ថ្ងៃក្រោយមកខ្ញុំដាច់ចិត្តប្រាប់ប៉ាខ្ញុំពីរឿងហ្នឹងព្រោះស្រមោលសត្វអ្វីមួយនៅតែចូលក្នុងបន្ទប់ខ្ញុំធ្វើអោយខ្ញុំខ្លាចមិនហ៊ាននៅបន្ទប់ម្នាក់ឯងទៀត។ ប៉ាខ្ញុំសន្យាពេលគាត់ចេញពីធ្វើការគាត់នឹងទៅសួរអ្នកនៅជិតៗនោះ។ ល្ងាចឡើងគាត់បានទៅជួបបុសម្នាក់ហើយសួរនាំអំពីស្ត្រីចំណាស់នោះគាត់ប្រាប់ថា:
“គាត់មានបញ្ហាផ្លូវចិត្ត២០ជាងឆ្នាំមកហើយ តាមពិតគាត់មិនជាចាស់នោះទេគាត់ទើបតែអាយុ៤៥ឆ្នាំប៉ុណ្ណោះ ដោយសារបញ្ហាទើបធ្វើអោយគាត់មើលទៅដូចយាយចាស់អាយុ៧០ឆ្នាំ។ ពេលដែលគាត់នៅក្មេងគាត់បានរៀបការហើយរស់នៅក្នុងផ្ទះជាមួយគ្នា។ ក្រោយមកគាត់សង្ស័យថាប្តីបានលួចក្បត់ប៉ុន្តែប្តីតែងតែបដិសេធជានិច្ច។ នៅយប់មួយគាត់បានចាប់ប្តីដែលកំពុងដេករួមរ័ក្សជាមួយស្ត្រីម្នាក់ផ្សេងទៀតដែលជាអ្នកជិតខាង ដោយសារកំហឹងដែលមិនអាចទប់បន្តទៀតបាន គាត់កាប់ប្តីជាច្រើនពូថៅហូតដល់ស្លាប់ជាមួយស្រីថ្មីហើយកាត់ក្បាលប្តីចោល។ នៅពេលដែលប៉ូលីសបានមកដល់គាត់អង្គុយនៅមុខផ្ទះជាមួយការញញឹមបែបមនុស្សបាត់បង់សតិទាំងឈាមជោគខ្លួន ក្បាលប្តីរបស់គាត់កំពុងតែនៅជាមួយគាត់សព្វថ្ងៃនេះ។ វិញ្ញាណបុរសជាប្តីតែងតែដើររំខានគេរាល់យប់អោយតែផ្ទះណាមាននារីក្រមុំ។ ”
ប៉ាខ្ញុំលឺហើយគាត់បានប្រាប់ម៉ាក់ ពួកគាត់សំរេចចិត្តផ្លាស់ប្តូរផ្ទះចេញពីទីនោះភ្លាមៗ គាត់មិនអាចនៅក្បែរមនុស្សមានបញ្ហាផ្លូវចិត្តបែបនេះបានទេ គាត់ខ្លាចមានបញ្ហាអាក្រក់ទៅថ្ងៃក្រោយដែលមិនអាចនឹកស្មានដល់។ “តាមពិតអ្វីដែលខ្ញុំឃើញនោះគឺជាក្បាលខ្មោចរបស់បុរសដែលដាច់ក្បាលនោះ”។
Post a Comment