លោកដូណាល់ ត្រាំ អាចពិភាក្សាកិច្ចព្រមព្រៀងផ្តោះប្តូរសេរីជាមួយអឺរ៉ុប មុនអង់គ្លេស😼😹

សារព័ត៌មាន Times ទីក្រុងឡុងដ៍ បានចុះផ្សាយនៅថ្ងៃសៅរ៍នេះ ថាសហរដ្ឋអាមេរិកអាចនឹងពិភាក្សាពីកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប មុននឹងជជែកជាមួយអង់គ្លេស។ រដ្ឋបាលលោកដូណាល់ ត្រាំ អាចដឺងក្នុងចិត្តមុនរួចហើយថា កិច្ចព្រមព្រៀងផ្តោះប្តូរជាមួយអឺរ៉ុប២៧ប្រទេស មានប្រយោជន៍សម្រាប់អាមេរិកជាងកិច្ចព្រមព្រៀងផ្តោះប្តូរជាមួយអង់គ្លេស។
យោងតាមសារព័ត៌មាន Times នៅទីក្រុងឡុងដ៍ ប្រមុខដឹកនាំអាល្លឺម៉ង់ អាន់ហ្កឺឡា មែរគែល បានបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាការពិភាក្សាពីកិច្ចព្រមព្រៀងផ្តោះប្តូរសេរីជាមួយសហភាពអឺរ៉ុប គឺមិនស្មុគស្មាញខ្លាំងដូចបានគ្រោងទុកទេ។ ហើយការចរចានេះអាចនឹងដំណើរការលឿនទៅមុខទៀតផង មុននឹងអាមេរិកត្រូវជជែកជាមួយអង់គ្លេស។
មេដឹកនាំអាល្លឺម៉ង់មួយរូបបានប្រាប់ថា លោកដូណាល់ ត្រាំ បាននិយាយជាមួយលោកស្រីមែរគែល ១០ដង សុំចរចាកិច្ចព្រមព្រៀងផ្តោះប្តូរសេរីជាមួយអាល្លឺម៉ង់។ ប៉ុន្តែ ទាំង១០ដងនេះ ប្រមុខដឹកនាំអាល្លឺម៉ង់ប្រាប់លោកត្រាំថា មិនអាចជជែកជាមួយអាល្លឺម៉ង់ទេ អាចជជែកបានតែជាមួយសហភាពអឺរ៉ុបប៉ុណ្ណោះ។ ដូច្នេះ លោកត្រាំច្បាស់ជាយល់ពីបំណងលោកស្រីមែរគែលច្បាស់ណាស់។
ត្បិតថា លោកត្រាំធ្លាប់សន្យាពិភាក្សាកិច្ចព្រមព្រៀងផ្តោះប្តូរជាមួយអង់គ្លេស ប៉ុន្តែ ពេលនេះលោកត្រាំប្រហែលជាដឹងថា ទំរាំអង់គ្លេសអាចដើរចេញអោយដាច់ស្រឡះ ពីសហភាពអឺរ៉ុប គឺត្រូវរង់ចាំយ៉ាងហោចដល់ឆ្នាំ២០១៩ដែរ។ ដរាបណាអង់គ្លេសមិនទាន់ផ្តាច់ចេញពីអឺរ៉ុប ការចរចាកិច្ចព្រមព្រៀងផ្តោះប្តូរសេរីរវាងអាមេរិកនិងអង់គ្លេសមិនអាចដំណើរការបានល្អស្រួលនោះទេ។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងផ្តោះប្តូរជាមួយ២៧ប្រទេសសហភាពអឺរ៉ុប វាមានប្រយោជន៍សម្រាប់អាមេរិក ជាងកិច្ចព្រមព្រៀងជាមួយអង់គ្លេសតែមួយប្រទេស។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់បង្ហាញសុទិដ្ឋិនិយមថា អាមេរិកនិងអឺរ៉ុបអាចនឹងសម្រេចបានកិច្ចប្រមព្រៀងផ្តោះប្តូរជាមួយគ្នាបានឆាប់រហ័ស។
ដោយឡែក ត្បិតថានយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មរបស់រដ្ឋបាលលោកត្រាំផ្តោតលើជំហរការពារផលប្រយោជន៍អាមេរិកជាធំមែន តែកាលពីថ្ងៃសុក្រ ក្នុងជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសG២០ នៅក្រុងវ៉ាស៊ីនតោន អាមេរិកមិនបានបង្ហាញជំហរច្បាស់លាស់ទាក់ទងជំហរសេដ្ឋកិច្ចជាតិនិយម ដូចរាល់ដងទេ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ បានអួតរហូតថា ក្នុងកិច្ចប្រជុំនេះ ប្រទេសG២០ជាច្រើនបានព្រមព្រៀងគ្នាថា ជំហរសេដ្ឋកិច្ចជាតិនិយមនេះអាចមិនល្អចំពោះសេដ្ឋកិច្ចពិភពលោក- គេព្រមព្រៀងថា ការផ្តោះប្តូរសេរីគឺជាអ្វីដែលប្រសើរសម្រាប់សេដ្ឋកិច្ចពិភពលោក និងសម្រាប់ប្រទេសនិមួយៗ៕
Post a Comment