ទិដ្ឋភាពស្តែងៗ! ឡានដឹកសម្រាមបើកបុកកិនពីលើអ្នកជិះម៉ូតូ២នាក់ (មានវីដេអូ)😭😰😓
បរទេស: មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយឡានដឹកសម្រាមបើកបុកកិននិសិត្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការ នេះបានកើតឡើងកាលម្សិលមិញម៉ោង៥ល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៧ ក្នុងខេត្តភូកេត ប្រទេសថៃ។
ក្រោយពេលប៉ូលីសធ្វើការពិនិត្យ និងវាស់វែងហើយរកឃើញថាជនបង្កមានឈ្មោះ Sumon Pimchangmai អាយុ៣៥ឆ្នាំ ពិតជាបានបើកឡានដឹកសម្រាមជិះបុកនិសិត្សកំពុងជិះម៉ូតូពីក្រោយមែន ហើយពេលនេះជនបង្កត្រូវបានចោទប្រកាន់ពីបទបើកបរធ្វេសប្រហែសបណ្តាលឱ្យមានមនុស្សស្លាប់។
យើងបានមើលវីដេអូ CCTV ហើយ ហេតុការណ៍នេះកើតឡើងគឺមកពីឡានដឹកសម្រាមមិនបានបង្អង់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូនិសិត្សពីរនាក់ និងកិនពីលើធ្វើឲ្យនិសិត្សទាំងពីរស្លាប់យ៉ាងអាណោចអាធម្ម ម្នាក់នៅជាប់ក្រោមកង់ឡាន និងម្នាក់ទៀតដេកស្លាប់លើផ្លូវ។





ទស្សនាវីដេអូគ្រោះថ្នាក់នេះខាងក្រោម:
Post a Comment