ម៉ូស្គូ​ច្រានចោល​ពាក្យ​ចោទ​របស់​វ៉ាស៊ីនតោន​ដែល​ថា​រុស្ស៊ី “ជួយ”ពួក​តាលីបង់​ស្អីណា​😜😂

media


ថ្ងៃ​សុក្រ​នេះ ក្រុង​ម៉ូស្គូ បាន​បដិសេធ​ការចោទប្រកាន់​បន្លឺ​ឡើង ដោយ​ក្រុង វ៉ាស៊ីនតោន ដែល​ថា​រុស្ស៊ី ចេះ​តែ​ជួយ​ស្អីណា​ដល់​ពួកតាលីបង់ ដែល​កំពុង​ច្បាំង​ទល់​នឹង​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​និង​ទល់​នឹង​កងទ័ព​អូតង់​ដែល​ប្រចាំការ​ក្នុង​ប្រទេស​នេះ​ដោយ​បរិហារ​ពាក្យ​ចោទ​ប្រកាន់​បន្លឺ​ឡើង​ម្សិលមិញ​ពី​ខាង​ឧត្តមសេនីយ​អាមេរិកាំង​ថា ជា ”សំដីកុហក”​និង​“ផ្តេសផ្តាស”។




“គឺ​ជា​សំដី​បោកបញ្ឆោត​សុទ្ធសាធ”-សេចក្តី​នេះ ត្រូវ​បានថ្លែង​ព្រឹកមិញ​ទៅទីភ្នាក់ងារ​ព័ត៌មាន RIA Novosti ដោយ​លោក Zamir Kaboulov ប្រេសិតវិសាមញ្ញ​របស់​វិមានក្រេមឡាំង​ខា​ បញ្ហា​អាហ្វហ្កានីស្ថាន​ដែល​ក៏​ដឹកនាំ​នាយកដ្ឋាន​ទទួលបន្ទុក​ប្រទេស​នេះ​ក្នុងក្រសួង​ការបរទេស​រុស្ស៊ី។ គាត់​បន្ថែម​ថា ៖ គឺ​ជា​សំដីផ្តេសផ្តាស​សម្រាប់​ដោះសា​បរាជ័យ​ពួក​យោធា​និង​ពួក​អ្នកនយោបាយ​អាមេរិកាំង​ក្នុង​យុទ្ធនាការ​របស់​ពួកគេ​នៅ​អាហ្វហ្កានីស្ថាន។



ថ្លែងម្សិលមិញ​ក្នុង​សភា​អាមេរិកាំង ឧត្តមសេនីយ Curtis Scaparrotti ជា​មេទ័ព​អូតង់​នៅអឺរ៉ុប បាន​ប្រកាស​ថា ម៉ូស្គូ “ប្រហែល” ផ្តល់​ស្បៀង​ដល់​ពួកតាលីបង់​ប៉ុន្តែ​គាត់​មិន​បានលំអិត​ឡើយ​តើ​ជា​ស្បៀង​ប្រភេទ​ណា​ជា​យោធបរិក្ខារ ជា​អាវុធ ឫ ជា​អ្វីផ្សេង​ដែល”ប្រហែល” ជា​ទទួល​បាន​ដោយ​ពួក​តាលីបង់។


ចំណែក មេបញ្ជាការទ័ព​អាមេរិកាំង​នៅ​អាហ្វហ្កានីស្ថាន ឧត្តមសេនីយ John Nicholson កាលពី​ខែ​កុម្ភៈ ធ្លាប់​បាន​បន្ទោស​រុស្ស៊ី​ទៅហើយ ថា “ ជួយចូកចែវ​និង​ផ្តល់​ភាពស្របច្បាប់ “ ដល់​ពួក​តាលីបង់​ដែល​ផ្ទុយ​នឹង​ផែនការ​អូតង់​ក្នុង​ប្រទេស​នោះ។


ម៉ូស្គូ បាន​បញ្ចេញ​យោបល់​ជាច្រើន​លើក​ទៅ​ហើយថា ពួក​តាលីបង់​ត្រូវតែ​រួមចំណែក​ខ្លួន ក្នុង “កិច្ច​សន្ទនា​ស្ថាបនា” ដើម្បីស្វែងរក​ច្រក​ចេញ​ពី​ជម្លោះនៅ​អាហ្វហ្កានីស្ថាន​ជាទី​ដែល​យុទ្ធនាការ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ហើយ​អង្គការ​ភេរវនិយម”រដ្ឋអ៊ីស្លាម” បន្ត​ដុះឬសវា។
 ក្នុង​ខែ​ធ្នូ​ឆ្នាំ ២០១៥ លោក Kaboulov បានថ្លែង​ថា ទីដៅ​របស់​ពួកតាលីបង់​គឺ”ស៊ីគ្នា”​នឹង​ទីដៅ​របស់​ម៉ូស្គូ​ក្នុង​ការប្រយុទ្ធទល់​នឹង​អង្គការ”រដ្ឋអ៊ីស្លាម”ថ្វីត្បិតតែ​ពួក​នោះ​ត្រូវ​រុស្ស៊ី​ចាត់ទុក ជា​ក្រុមភេរវជន​ដែល​ហាមប្រាម​នៅ​រុស្ស៊ី​ក្តី។



រុស្ស៊ី​ខំរារាំង​ដល់​ការផុសផុលឡើង​នៃ​ពួក​ជីហាដ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ដោយ​ខ្លាច​ក្រែង​ពួក​នោះ​ពាំនាំ​ជា​អស្ថិរភាព​ដល់​ស្ថានការណ៍​នៅ​តាម​អតីត​សាធារណរដ្ឋ​សូវៀត​តំបន់​អាស៊ី​កណ្តាល​ដែល​ម៉ូស្គូ​ចាត់​ទុក​ជាដែន​ឥទ្ធិពល​ខ្លួន៕

No comments