ចិន បញ្ជូនទាហាន១៥ម៉ឺនទៅព្រំដែនឲ្យបានមុនពេល អាមេរិក វាយប្រហារ កូរ៉េខាងជើង😳😱😁
ប្រទេស ចិន បានបញ្ជូនកងទ័ព ១៥ ម៉ឺននាក់ទៅកាន់ព្រំដែន កូរ៉េខាងជើង ដើម្បីត្រៀមរៀបចំមុនពេលសង្គ្រាមផ្ទុះឡើង ក្នុងពេលដែលក្រុមនាវាប្រយុទ្ធ អាមេរិក កំពុងស្ថិតនៅក្បែរឧបទ្វីបកូរ៉េ ចំណែកការវាយប្រហាររបស់ អាមេរិក ទៅលើប្រទេស ស៊ីរី គឺជាការព្រមានមួយយ៉ាងច្បាស់ចំពោះ កូរ៉េខាងជើង ។
ទាហាន ចិន ១៥ ម៉ឺននាក់ បង្កើតមូលដ្ឋាននៅតាមដងទន្លេ យ៉ាលូ (Yalu River) ជាប់ព្រំដែន កូរ៉េខាងជើង ដែលមានទាហានពេទ្យ និងអង្គភាពគាំទ្ររបស់កងទ័ពរំដោះប្រជាជនចិន បំណងដោះស្រាយបញ្ហាជនភៀសខ្លួន និងវិបត្តិដែលមិនអាចរំពឹងទុកមិន ប្រសិនបើពិតជាមានការវាយប្រហារទៅលើ កូរ៉េខាងជើង ពិតមែន ។
មួយថ្ងៃក្រោយលោក ដូណាល់ ត្រាំ ជួបជាមួយលោក ហ្ស៊ី ជីនពីង ទីក្រុង ប៉េកាំង បានបញ្ជូនតំណាងពិសេសទទួលបន្ទុកកិច្ចការឧបទ្វីបកូរ៉េ ទៅកាន់ទីក្រុង សេអ៊ូលដើម្បីពិភាក្សាជាមួយសមភាគី កូរ៉េខាងត្បូង ស្ដីអំពីបញ្ហានុយក្លេអ៊ែរ កូរ៉េខាងជើង ។ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Rex Tillerson និយាយថា ទីក្រុង វ៉ាស៊ីនតោន បានត្រៀមខ្លួនធ្វើកិច្ចការដោយខ្លួនឯង ប្រសិនបើប្រទេសចិន មិនអាចជួយក្នុងកិច្ចការ កូរ៉េខាងជើង ។
ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក HR McMaster ហៅរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ថាជាក្រុមទុច្ចរិតដែលត្រូវតែធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ ព្រមទាំងបញ្ជាក់ថាលោក ដូណាល់ ត្រាំ បានទុកជម្រើសច្រើនដល់អ្នកសម្រេចនយោបាយឲ្យធ្វើយ៉ាងណាលុបបំបាត់ការគំរាមបង្កឡើងដោយ កូរ៉េខាងជើង ។
អ្នកជំនាញនិយាយថាប្រសិនបើ អាមេរិក វាយប្រហារ កូរ៉េខាងជើង ដូច្នេះវាអាចធ្វើឲ្យរងគ្រោះដល់ជនស៊ីវិលនៅ កូរ៉េខាងត្បូង ហើយឈានទៅរកជម្លោះយោធាទ្រង់ទ្រាយធំ ចូលរួមដោយ ចិន និង ជប៉ុន ។ អាមេរិក អាចធ្វើឲ្យកូរ៉េខាងជើងគ្មាននុយក្លេអ៊ែរ ប៉ុន្តែត្រូវជួបនឹងការខាតបង់ធ្ងន់ធ្ងរ ទាំងក្នុងតំបន់ និង អាមេរិក ខ្លួនឯង ។
ប្រភពៈ dailymail
ផ្តល់សិទ្ធិុដោយ៖ Kqube
Post a Comment