ថតបានស្តែងៗ!! ភ្លើងក្រហមប្រញាប់ទៅ...ភ្លើងខៀវជិតផុតខំបន្ថែមល្បឿ...ទីបំផុតដេកពេញផ្លូវ!! (មានវីដេអូ)😁😁

បរទេស៖ វីដេអូបង្ហាញពីទិដ្ឋភាពដ៏រន្ធត់ ខណៈរថយន្ត Pickup ១គ្រឿងបោះពួយយ៉ាងលឿន ឆ្លងភ្លើងក្រហម មកបុកអ្នកធ្វើតាមម៉ូតូ ដែលទើបតែចេញ Stop ភ្លើងខៀវ បណ្តាញឲ្យមនុស្សប្រុសស្រីប៉ុន្មាននាក់ហោះ ឡើងលើដំបូលរថយន្ត ធ្លាក់ចុះមកវិញ រងរបួសដេកពេញផ្លូវថ្នល់។
គួរបញ្ជាក់ផងដែរថា ឧប្បត្តិហេតុនេះបានកើតឡើងនៅប្រទេសថៃ ហើយត្រូវបានបង្ហោះលើបណ្តាញសង្គមនៅថ្ងៃនេះ ទី២១ មេសា ២០១៧ ដោយគណនីហ្វេសប៊ុកឈ្មោះ «Kanchana Kathong» ព្រមទាំងទទួលបានការចែកចាយតៗគ្នាជាច្រើនផងដែរ។ តាមរយៈវីដេអូនេះ ម្ចាស់គណនីខាងលើបានរៀបរាប់ និងអំពាវនាវឲ្យអ្នកធ្វើដំណើរទាំងឡាយប្រុងប្រយ័ត្ន និងបញ្ឈប់ទំលាប់ដ៏អាក្រក់ ដែលប្រទះឃើញ Stop ភ្លើងពណ៌ក្រហមជិតផុតហើយ បែរជាមិនបន្ថយល្បឿន នៅខំជាន់បន្ថែមល្បឿន ដែលអាចបង្ករគ្រោះថ្នាក់ ដូចក្នុងវីដេអូនេះ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ អំពីឧប្បត្តិហេតុថតបានស្តែងៗ ដោយកាមេរ៉ាពីរថយន្ត៖
Post a Comment