យ៉ាងហោចណាស់មនុស្ស 27 នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកមួយក្នុងព្រះវិហារគ្រឹស្គសាសនាមួយនៅទីក្រុងដីសណ្តទន្លេនីល Tanta ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មានការបំផ្ទុះមួយទៀតបានសម្លាប់មនុស្ស 18 នាក់នៅខាងមុខនៃព្រះវិហារមួយនៅក្នុងទីក្រុងឆ្នេរសមុទ្រ Alexandria ។😭😭
យ៉ាងហោចណាស់មនុស្ស 27 នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកមួយក្នុងព្រះវិហារគ្រឹស្គសាសនាមួយនៅទីក្រុងដីសណ្តទន្លេនីល Tanta ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មានការបំផ្ទុះមួយទៀតបានសម្លាប់មនុស្ស 18 នាក់នៅខាងមុខនៃព្រះវិហារមួយនៅក្នុងទីក្រុងឆ្នេរសមុទ្រ Alexandria ។
ក្រុមភេរវករ ISIS ដែលគេស្គាល់ផងដែរថាជា ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទាំងពីរក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈគេហទំព័រ Amaq របស់ខ្លួន។ ពួកគេបាននិយាយថាពួកគេធ្វើសកម្មភាពនេះឡើងដោយមានយុទ្ធជនរបស់ខ្លួនពីរនាក់ពាក់អាវកាក់គ្រាប់បែកអត្តឃាត។
បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនេះប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi បានបញ្ជាឱ្យដាក់ពង្រាយកងទ័ពនៅទូទាំងប្រទេសដើម្បីធានាសន្តិសុខដល់កន្លែងសំខាន់ៗ និងបាននិយាយថា លោកនឹងដាក់ការប្រកាសអាសន្ននៅក្នុងប្រទេសចំនួន ៣ខែ ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ។
និន្នាការនៃការវាយប្រហារប្រឆាំងនឹងក្រុមអ្នកកាន់សាសនាគ្រឹស្គ Coptic នៅក្នុងប្រទេសអេហ្ស៊ីបត្រូវបានគេមើលឃើញថាមានការកើនឡើងគួរឲ្យកត់សំគាលនៅក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕
ប្រភព៖ CMMC













Post a Comment