ស្រណោះ​ណាស់!!! មិនដឹង​មូលហេតុ​អ្វី បុរស​ម្នាក់​ទៅ​ដាក់មង បែរជា​លង់ទឹក​ស្លាប់ 😢😢

ខេត្តកំពង់ស្ពឺ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈដែល​ទៅ​ដាក់មង​ម្នាក់ឯង មិនដឹង​មូលហេតុ។ ហេតុ​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៤និង៣០នាទី​ល្ងាច ​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅក្នុង​ស្រះ​ទឹក​ក្នុងភូមិ​ទី៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។


នគរបាល​បាន​និយាយ​អោយដឹងថា បុរសរងគ្រោះ​មាន ឈ្មោះ កុយ ថា ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ​ចាំចំការ ភូមិ ទី៥ ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
​នគរបាល​បាន​និយាយ​អោយដឹងថា នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ បាន​ទៅ​ដាក់មង​នៅ​ចំណុច​ស្រះ​ទឹក​ក្នុងភូមិ​បណ្តាលអោយ​លុងទឹក​ស្លាប់​រហូតដល់​ម៉ោង៥/៣០ នាទី​ល្ងាច​ទើប​ក្រុមគ្រួសារ​ដើរ​រកឃើញ​ក៏បាន​យកមក​ផ្ទះ ក្រុមគ្រួសារ​បានបញ្ជាក់​ថា ពិតជា​លុងទឹក​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ។


ក្រោយ​កើតហេតុ​នគរបាល​មូល​ដ្ឋា​ន​បានធ្វើ​ឯកសារ តាម​នីតិ​វិធី​និង​ប្រគល់​សព​អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ សុវណ្ណ វឌ្ឍនៈ
​ផ្តល់សិទិ្ធដោយ៖ VD7NEWS.COM








No comments