កុំចេះតែហ៊ាន! កុំកុំធ្លាប់វាយមនុស្ស៨នាក់ចូលដេកពេទ្យ ព្រោះតែតាមរញ៉េរញៃមិត្តស្រីខ្លួនកុំចេះតែហ៊ាន! កុំកុំធ្លាប់វាយមនុស្ស៨នាក់ចូលដេកពេទ្យ ព្រោះតែតាមរញ៉េរញៃមិត្តស្រីខ្លួន😜😍😂
អ្នកគ្រប់គ្នាប្រហែលជាស្គាល់កំពូលតារាសម្ដែងក្បាច់គុណយ៉ុងឈុន Donnie Yen ហើយ ដែលជាតួអង្គសម្ដែងក្នុងរឿង IP Man និងរឿងជាច្រើនទៀត។ អ្នកគ្រប់គ្នាប្រហែលជាមិនដែលដឹងប្រវតិ្តរឿងស្នេហារវាងគាត់និងមិត្តស្រីគាត់ទេ កាលពីទសវត្ស៩០ តារាសម្ដែង Donnie Yen ដែលអ្នកគាំទ្រគាត់តែងតែហៅគាត់ថា កុំកុំ បានវៃបុរស៨នាក់អោយដេកពេទ្យ បន្ទាប់ពីពួកគេព្យាយាមតាមរំខានមិត្តស្រីរបស់តារាសម្ដែងរូបនេះ។

កាលពីទសវត្ស៩០ មិត្តស្រីរបស់តារាសម្ដែងរូបនេះជាតារាសម្ដែងដូចគ្នាមានឈ្មោះ Joey Meng។ មូលហេតុដែលតារាសម្ដែង កុំកុំ វៃបុរសទាំង៨នាក់នោះដេកពេទ្យដោយសារតែ ពួកគេព្យាយាមតាមរំខានមិត្តស្រីរបស់គាត់និងតាមសុំមិត្តស្រីរបស់គាត់ថតរូប ខណៈដែល កុំកុំ និង Joey Meng ទើបតែណាត់ជួបគ្នាដើរលេងលើកដំបូង។ កុំកុំ បានវៃបុរសទាំង៨នាក់នោះនៅក្នុងក្លឹបកំសាន្ដរាត្រីមួយនៅក្នុងទីក្រុងហុងកុង ដោយប្រើក្បាច់គុណយ៉ុងឈុនដែលរូបគេបានហាត់រៀន។ កុំកុំ បានប្រាប់ព្រមានពួកប្រុសព្រានទាំងនោះថា៖ នេះជាមេរៀនសម្រាប់អ្នកដែលចង់តាមរំខានមិត្តស្រីគេ។


Post a Comment