ពិតជាសាហាវមែន ! បុរសប្រហើនមិនខ្លាចស្លាប់ម្នាក់ចងអង្រឹងជាប់ Drone បង្ហោះលើអាកាសដើម្បីគេងសំរាក😜😳
មនុស្សគ្រប់រូបតែងប្រាថ្នាចង់បាននូវអ្វីដែលពិសេសអស្ចារ្យជាងអ្នកដទៃបើទោះបីជាពេលខ្លះត្រូវជួបការលំបាកខ្លះៗក៏ពួកគេព្រមនឹងទទួលវាដើម្បីបាននូវរបស់ទាំងនោះ ប៉ុន្តែរឿងចំលែកៗខ្លះវិញមនុស្សធម្មតា ក៏មិនធ្លាប់គិតស្មានថានឹងសាកល្បងធ្វើវាដែរ ។

ដូចជាកន្លងមកយើងធ្លាប់បានឃើញ អ្នកដែលឈ្លក់វង្វេងនិងការថតរូបមួយចំនួនរហូតដល់ហ៊ានប្រថុយជីវិតដោយមិនខ្លាចអ្វីឡើងទៅលើអគារខ្ពសបំផុតនៅលើពិភពលោកដើម្បីទៅថតរូប selfies លើសពីនេះទៅទៀតក៏ធ្លាប់មានតារាម៉ូឌែលម្នាក់ថតរូបដោយប្រើដៃតែម្ខាងតោងអគារដ៏ខ្ពស់នៅក្នុងទីក្រុងឌូបៃ ។ ក្នុងពេលនេះ វីដេអូមួយកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយវាបានបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ចំណាយពេលសំណាក់នៅលើអង្រឹងហោះលើអាកាសដោយប្រើ Drone ។ តោះទៅមើលវីដេអូខាងក្រោមរបស់បុរសដ៏ប្រហើនមិនខ្លាចស្លាប់ម្នាក់នេះទាំងអស់គ្នា ៕
Post a Comment