រិន សាវ៉េត ថើបសពប្រពន្ធជាលើកចុងក្រោយមុនពេលបូជា ធ្វើអោយអ្នកភូមិទ្រហ៊ោយំគ្រប់គ្នាព្រោះតែ….😢😰

ក្រោយពេលភរិយារបស់តារាចម្រៀង រិន សាវ៉េត បានលាចាកលោកទៅដោយសារជំងឺមហារីក និងបានបន្សល់ទុកនូវភាពអាលោះអាល័យក្រៃលែងពីសំណាក់បងប្អូនសាច់ញាតិ និង ស្វាមីដែលបានត្រឹមតែថើបសពភរិយាជាលើកចុងក្រោយ មុនពេលធ្វើពិធីបូជាសពទៅតាមប្រពៃណី នៅស្រុកកំណើតនាខេត្តតាកែវ។ ការថើបសពប្រពន្ធជាលើកចុងក្រោយនេះ បានធ្វើអោយអ្នកភូមិជាច្រើននាក់ ស្រែកទ្រហ៊ោយំ អាណិតដល់តារាចម្រៀងរូបនេះយ៉ាងខ្លាំង ដោយសារតែ ភាពអាលោះអាល័យ មិនដាច់ចិត្តពីភរិយានោះឡើយ។




ក្នុងនោះ លោក ប៊ុន រឿន ដែលជាក្រុមការងារយុវជនប្រតិកម្មរហ័សនៃខណ្ឌជ្រោយចង្វារ បានរៀបរាប់នៅលើ Facebook របស់លោក ខណៈពេលដែលលោកបានទៅចូលរួមពិធីបុណ្យសពភរិយាលោក រិន សាវ៉េត ថា៖ “ថើបសពប្រពន្ធជាលើកចុងក្រោយ ធ្វើអោយអ្នកភូមិទ្រហ៊ោយំអាណិតបងប្រុស រិន សាវ៉េត គ្រប់គ្នា… ក្រុមយុវជនប្រតិកម្មរហស័ ខណ្ឌជ្រោយចង្វារ តំណាងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានធ្វេីដំណេីរទៅចូលរួមបុណ្យសព ប្រពន្ធលោក រិន សាវ៉េត ដល់ស្រុកកំណេីត ខេត្ត តាកែវ !!! ក្រុមការងារក៏បាននាំយកនូវបណ្ដាំរបស់លោក អភិបាល ថានិងមិនបោះបង់ លោករិន សាវ៉េត និងកូនប្រុសឡេីយ បន្តជួយមេីលថែរក្សា ជាពិសេសកូនតូចដែលត្រូវរៀនបន្ត និងបានចូលរួមបុណ្យសព ជាថវិការ ១លានរៀល ផងដែរ ។”



18057938_1942908312609629_7158714650073581729_n


18158004_1942908342609626_2390666441154403396_n



18157214_1942908369276290_2404171309682144135_n



18119590_1942908415942952_7682653691931700567_n



18119138_1942908322609628_5136586819588326289_n


No comments