ប្រាក់ខែទាហានស្រុកគេ​ !!! ​តើ​អ្នក​ដឹងថា​ប្រាក់ខែ​របស់​ទាហាន​អាមេរិក​នៅ​តំបន់​សមរភូមិ​សង្គ្រាម​ទទួលបាន​ប៉ុន្មាន​ហើយ​មាន​ប្រាក់​អ្វី​ផ្សេងទៀត​ដែរឬទេ​? 😜😍

ប្រទេសអាមេរិក៖ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ទន្ទឹមនឹង​ការជំរុញ​ខ្លាំងក្លា​គោលនយោបាយ​ធ្វើសង្គ្រាម​ដោះស្រាយ​បណ្ដា​បញ្ហា​ប្រទង់ប្រទាញ​គ្នា​ដោយ​កម្លាំងយោធា​នៅ​តំបន់​នានា​លើ​ពិភពលោក រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏បាន​យកចិត្ត​ទុកដាក់​ដល់​ការដំឡើង​ប្រាក់បៀវត្សរ៍​ឲ្យ​យុទ្ធជន​អាមេរិក​ដែរ​។​

​នៅ​សហរដ្ឋ​អាមេរិ​ក ការចូល​បំរើកងទ័ព​បានក្លាយ​ជា​មុខរបរ​មួយ​បាន​ប្រាក់ចំណូល​ខ្ពស់ ពីព្រោះ​ចំពោះ​កូនទាហាន​ម្នាក់​ក្រៅពី​ការ​បានផ្ដល់​របប​បៀវត្សរ៍ និង​បណ្ដា​គោលនយោបាយ​អាទិភាព​ចំពោះ​ពួកគេ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ត្រូវបាន​កើនឡើង​ថែមទៀត​។​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ត្រៀម​ជាស្រេច​ចេញទៅ​ធ្វើសង្គ្រាម​មិន​ថា​កន្លែង​ណា​ឡើយ​នៅលើ​ពិភពលោក​។​

​តាម​ស្ថិតិ​ទាំងឡាយ​ថ្មី​បំផុត​បង្ហាញ​ឲ្យ​ឃើញថា ប្រាក់ចំណូល​យោធា​ជា​មធ្យម​របស់​ទាហាន​អាមេរិក​ម្នាក់​ក្នុង​មួយឆ្នាំ​គឺ​32000UAD របស់​នាយទាហាន​គឺ​64200USD ចំពោះ​ការងារ​យុទ្ធជន​នៅ​បណ្ដា​កង​យោធា​ខុសប្លែកគ្នា មាន​ប្រាក់ចំណូល​មធ្យម​របស់​ទាហាន​ម្នាក់​ក្នុង​ជួរ​កងទ័ពអាកាស​ប្រហែល​33100USD ប្រាក់ចំណូល​របស់​នាយ​ទាហាន​កងទ័ពអាកាស​ម្នាក់​គឺ​66900USD ប្រាក់ចំណូល​របស់​ទាហាន​កងទ័ពជើងទឹក​ម្នាក់​គឺ​33800USD ប្រាក់ចំណូល​របស់​នាយ​ទាហាន​ក្នុង​ជួរ​កងទ័ពជើងទឹក​ម្នា​ក់​គឺ​66000USD ប្រាក់​ចំ​ណូ​ល​ទាហានជើងទឹក​វាយ​លើគោក​គឺ​27400USD ប្រាក់ចំណូល​របស់​នាយ​ទាហាន​ក្នុង​ជួរ​កងទ័ព​វាយ​លើគោក​គឺ​62200USD​។​

​បើសិនជា​ប្រៀបធៀប​ប្រាក់ចំណូល​ជា​មធ្យម​ប្រជាពលរដ្ឋ​ម្នា​ក់នៅ​សហរដ្ឋអាមេរិក​ដែលមាន​ចំណូល​28300USD​នោះ​ឃើញថា ប្រាក់ចំណូល​របស់​ទាហាន​ធម្មតា​ម្នាក់​គឺ​លើស​ប្រជាពលរដ្ឋ​ធម្មតា​4000USD​។​នាយក​សហរដ្ឋ​គ្រាស​តូច​ម្នាក់​ដែលមាន​ប្រាក់ចំណូល​ប្រហែល​4500USD​នោះ ប្រៀបធៀប​នឹង​ប្រាក់ចំណូល​ប្រាក់ចំណូល​មធ្យម​របស់​នាយទាហាន​ម្នាក់​គឺ​ទាប​ជាង​20000USD​។​

​តាម​តួលេខ​មួយចំនួន​បានបង្ហាញ​ថា​ឲ្យ​ឃើញថា មិនមែន​ប្រជាពលរដ្ឋ​ណា​ក៏​អាចមាន​ប្រាក់ចំណូល​ដូច​កងទ័ព​អាមេរិក​ឡើយ​។​លើ​មូលដ្ឋាន​ជាក់ស្ដែង​ប្រាក់ចំណូល​របស់​កងទ័ព​អាមេរិក​ថែមទាំង​ខ្ពស់ជាង ដោយសារ​បានការ​ព្យាបាល​ជម្ងឺ​ដោយ​មិន​គិត​ថ្ងៃ ត្រូវបាន​ផ្ដល់​ថ្នាំ​ព្យាបាល​ជម្ងឺ​និង​ទទួលបានប្រាក់ឧបត្ថម្ភ​ថ្លៃ​ផ្ទះ​ស្នាក់នៅ​ទៀតផង​។​តាម​ឯកសារ​មួយចំនួន ប្រាក់​ចំណាយ​ឲ្យ​ការព្យាបាល​ជម្ងឺ​អាមេរិក​ខ្ពស់​ណាស់​។​ជា​មធ្យម​ក្នុង​១​ខែ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​ពី​100ទៅ500USD​។​

​តាម​បណ្ដា​ខ្ទង់​ចំណូល​នឹង​អាទិទេព ដូច្នេះ​បានបង្ហាញ​ឲ្យ​ឃើញថា បម្រើ​ក្នុង​ជួរ​ទ័ព គឺជា​មុខរបរ​ត្រូវបាន​និយម​ចូលចិត្ត​បំផុត​នៅ​សហរដ្ឋអាមេរិក​។​បច្ចុប្បន្ន​ចំពោះ​យុទ្ធជន​អាមេរិក​ម្នាក់ៗ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស ក្រៅពី​ការទទួលបាន​បៀរ​វត្សរ៍​តាម​ការកំណត់ យុទ្ធជន​ទាំងឡាយ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​១​ខែ ថែមទាំង​ត្រូវ​ជួយ​ឧ​ប​ត្ត​ម្ភ​បន្ថែម ​100USD​និង​35USD ជួយឧបត្ថម្ភ​ដល់​ការលំបាក​។​រដ្ឋាភិបាល​អាមេរិក​តំឡើង​បៀត​វត្សរ៍​ឲ្យ​ពួកគេ ដើម្បី​ឲ្យ​ស្ងប់ចិត្ត​កាន់​អាវុធ​ធ្វើសង្គ្រាម​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​ហើយ​ត្រៀម​ជាស្រេច​ទទួលយក​សេចក្ដីស្លាប់ បើសិនជា​ជួបប្រទះ​ករណី​អាក្រក់​បំផុត​កើតឡើង​។​

​យុទ្ធជន​និង​នាយទាហាន​ទាំងអស់ បើសិនជា​វត្ដ​មាននៅ​សមរភូមិ​មុខ កន្លែង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត សុទ្ធតែ​ត្រូវ​បានទទួល​បន្ថែម​100USD ជួយឧបត្ថម្ភ​ពិសេស​។​បច្ចុប្បន្ន​យុទ្ធជន​អាមេរិក​ទាំងឡាយ​កំពុង​ឈរជើង​នៅ​ឈូង​សមុទ្រ​ពែ​រ្ស សុទ្ធតែ​ត្រូវ​ទទួលបាន​ខ្ទង់​ឧបត្ថម្ភ​ដោយឡែក​។​ប៉ុន្ដែ​ល័ក្ខខ័ណ្ឌ​ដើម្បី​ទទួលបាន​បណ្ដា​ខ្ទង់​ឧបត្ថម្ភ​ខាងលើ​គឺ​ត្រូវបំពេញ​ការងារ​នៅ​សមរភូមិ​មុខ​តិច​បំផុត​30​ថ្ងៃ​។​

​ក្រៅពី​គោល​ការ​នយោបាយ​អាមេរិក​ទាំងឡាយ​ខាងលើ ទាហាន​អាមេរិក​ថែមទាំង​ទទួលបាន​បណ្ដា​គោលនយោបាយ​ពន្ធដារ​ចំពោះ​យុទ្ធជន​ថែមទៀត​។​បើសិនជា​ប្រាក់ចំណូល​មធ្យម​ក្នុង​១​ខែ​នៅ​កម្រិត​ទាម​ជាង​5532USD​នោះ មិនចាំបាច់​បង់ពន្ធ​ប្រាក់ចំណូល​ឡើយ​។​ក្នុងអំឡុង​ពេ​ង​ធ្វើសង្គ្រាម បណ្ដា​ខ្ទង់​ឧបត្ថម្ភ​របស់​កងទ័ព​ក៏ត្រូវ​បាន​រួច​ពន្ធ​បុគ្គល​ដែរ​។​ដោយសារ​រវល់​នៅ​សមរភូមិ​មិនបាន​ចាយវាយ​នោះ បណ្ដា​ខ្ទ​ស់​ចំណូល​របស់​ទាហាន​អាមេរិក ត្រូវបាន​ដាក់​ផ្ញើ​ទៅ​គណនី​សន្សំ​រហូត​ដល់ពេល​សង្គ្រាម​បានបញ្ចប់ អត្រា​ការប្រាក់​របស់​ខ្ទង់​ផ្ញើ​នេះ ខ្ពស់ជាង​អត្រា​ការប្រាក់​ធម្មតា​ទេ្វ​៥​ដង​។​

​ដូច្នេះ​គឺ​បំពេញការងារ​នៅក្នុង​សមរភូមិ​មួយឆ្នាំ ប្រាក់ចំណូល​របស់​ទាហាន​អាមេរិក​តិច​បំផុត​គឺ​40000USD ។​ប្រាក់​នាយទាហាន​ធម្មតា​គឺ​ខ្ពស់ជាង​យុទ្ធជន​យ៉ាងច្រើន ជា​មធ្យម​ប្រហែល​70000USD\​ឆ្នាំ​។​នេះ​ជា​ប្រាក់ចំណូល​ត្រូវ​បានគិត​ជាមុន ដោយ​មិនទាន់​គិត​ខ្ទង់​អត្រា​ការប្រាក់​ត្រូវបាន​ទទួល​ផង​។​គោលនយោបាយ​អាទិភាព​ចំពោះ​កងទ័ព​ដូច្នេះ​របស់​រដ្ឋាភិបាល​អាមេរិក បានធ្វើ​ឲ្យ​ទាហាន​អាមេរិក​ភាគច្រើន​សុទ្ធ​តែមាន​អារម្មណ៍​ពេញចិត្ត​ស្មារតី​របស់​ពួកគេ​ក៏បាន​បង្កើន​ឡើង​។​

ពិនិត្យមើល​ការ​ឧម​ត្ថ​ម្ភ​របស់​រដ្ឋាភិបាល​អាមេរិក​មកលើ​យុទ្ធជន​របស់​ពួកគេ​ឃើញថា យុត្តិធម៌​ណាស់ មិន​ដូច​ប្រទេស​កុ​ម្មុយ​និ​ស្ដ និង​ប្រទេស​ពុករលួយ​ខ្លះ​លើ​សកលលោក​នោះទេ ពេល​សង្គ្រាម​ក៏ដូចជា​ពេល​សន្ដិភាព គឺមាន​តែ​នាយទាហានជាន់ខ្ពស់​ទេ​ដែល​បាន​ក្លាយជា​មហាសេដ្ឋី ឯ​កូនទាហាន​ឬ​នាយទាហាន​ធម្មតា មិន​ត្រឹមតែ​ក្រ​ទេ ពិការ​យ៉ាង​អ​ណោ​ច​អធម្ម និង​ស្លាប់​ដូច​ខ្មោច​ឆ្កែ​៕ ដកស្រង់​ពី​៖ PAGE.អន្តរជាតិ​.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​

ផ្តល់សិទិ្ធដោយ៖ VD7NEWS.COM












No comments