គួរតែអាន!! ជីវិតក្នុងទ្រុងដែលស្រួល និងជីវិតសេរីភាពដែលពិបាក តើអ្នកយកមួយណា?​😔😝

ព្រះអាទិត្យបញ្ចេញកំដៅយ៉ាងអស់ដៃ នាពេលថ្ងៃត្រង់។ កំដៅបានធ្វើឱ្យដំបូលស័ង្គសី នៃកសិដ្ឋានចិញ្ចឹមទន្សាយមួយ មានផ្សែងហុយចេញតិចៗ។ នៅក្នុងកសិដ្ឋាននេះ មានទន្សាយប្រមាណជា ៣០០ក្បាល តូចខ្លះ ធំខ្លះ។ ទន្សាយទាំងនេះ ត្រូវបានគេព្រលែងឱ្យរត់លេងនៅក្រៅទ្រុង ទៅតាមម៉ោងរបស់វា។ គេច្រើនព្រលែងញី ដោយញី ឈ្មោលដោយឈ្មោល ដើម្បីជៀសវាងការបង្កកំណើតដោយអចេតនា ព្រោះទន្សាយ ត្រូវបានគេចាត់ទុកថា ជាស្តេចកូន។

នៅជ្រុងនីមួយៗ នៃកសិដ្ឋាននេះ មានរនាំងដែកព័ទ្ធជុំវិញ កំពស់ប្រមាណជាកន្លះម៉ែត្រ។ នៅក្រៅបរិវេណរោងដែលគេដាក់ទន្សាយ គឺជាកន្លែងដាំដំណាំ សម្រាប់ធ្វើចំណីឱ្យទន្សាយ និងព្រៃធំមួយ។ ការចិញ្ចឹមទន្សាយច្រើនបែបនេះ មិនមែនជារឿងងាយស្រួលប៉ុន្មានទេក្នុងការគ្រប់គ្រង។ ម្ចាស់កសិដ្ឋាន តែងតែរអ៊ូជានិច្ច ពីកិច្ចការសំអាត និងភាពនឿយហត់ជាមួយនឹងពួកវា។ តែនេះជាមុខរបរ តើធ្វើយ៉ាងណាឱ្យងាយស្រួលបាន?

នៅជ្រុងម្ខាងនៃកសិដ្ឋាន មានទន្សាយ ៤ ក្បាល កំពុងផ្គុំក្បាលគ្នាស៊ីចំណីដែលគេដាក់នៅនឹងដី។ ក្នុងចំណោមនោះមានទន្សាយ ពណ៌សមួយមានរាងតូចជាងគេ។ វាទើបតែកើតបាន ៣ ខែប៉ុណ្ណោះ។ វាតែងតែមកក្បែរទន្សាយចាស់ដទៃ ដើម្បីស្តាប់រឿងដែលគេនិយាយ។

“យើងរាល់ថ្ងៃ បានដំបូលនេះហើយ ជាអ្នកការពារយើងពីសត្រូវដទៃ។ ខ្ញុំគិតថា ពួកយើងសំណាងណាស់។ ” ទន្សាយចំណាស់ពណ៌លឿងមួយក្បាលនិយាយ ដោយឈរជើង២ ហើយងើយក្បាលទៅលើ។ “ខ្ញុំរស់នៅ​ទីនេះ ជិត ៣ឆ្នាំហើយ ចំណីក៏មានស៊ីស្រាប់ មិនពិបាកដើររកដោយខ្លួនឯង។” ទន្សាយនោះបន្ត។

កូនទន្សាយពណ៌ស ឮហើយ ក៏សួរដោយទឹកមុខឆ្ងល់។ “លោកអ៊ំ! ចុះបើនៅខាងក្រៅវិញ តើពិបាកជាងនេះដែរទេ?”

“ពិបាកណាស់ក្មួយ។ គ្រោះថ្នាក់ក៏ច្រើន ថាមិនត្រូវស្លាប់មុនអាយុ១ឆ្នាំទៀតផង។ ចំណីដែលយើងរកបានមិនប្រាកដថាឆ្ងាញ់ដូចចំណីដែលគេដាក់ឱ្យស៊ីនោះទេ។” ទន្សាយចាស់ឆ្លើយ។

“អ៊ំធ្លាប់ឮគេថា នៅខាងក្រៅមានទន្សាយជាច្រើនស្លាប់ដោយសារគេចាប់យកទៅធ្វើជាចំណី។ ខ្លះទៀតឈឺស្លាប់ក៏មានដែរ។ អ៊ំមិនហ៊ានស្រមៃដល់រឿងទាំងនោះទេ” ទន្សាយចាស់បន្ត។

“ចុះអ៊ំធ្លាប់បានទៅខាងក្រៅដែរទេ? ” កូនទន្សាយសួរ។

ទន្សាយចាស់ឆ្លើយដោយអេះអុញថា “អ៊ំមិនធ្លាប់ទេ តែក្មួយអើយ អ្នកដែលធ្លាប់គេប្រាប់អ៊ំថាពិបាកណាស់។ អ៊ំគ្រាន់តែប្រាប់ក្មួយយកបុណ្យប៉ុណ្ណោះ។” ទន្សាយចាស់ខ្ជិលនិយាយអ្វីបន្ថែម ក៏ដើរលោតៗចេញពីម្តុំនោះទៅ។

កូនទន្សាយគិតមិនយល់ លោតលេងទៅមកនៅម្តុំនោះ។ វាងាកចុះងាកឡើង ក៏ឃើញរនាំងដែកដែលគេហ៊ុំព័ទ្ធរោងនោះ។ វាឆ្ងល់ណាស់ថា រនាំងនេះមិនជាខ្ពស់ប៉ុន្មានទេ ហេតុអីក៏គ្មានទន្សាយណាហ៊ានលោតផ្លោះចេញ? តើគេទាំងអស់គ្នាខ្លាចអី? កូនទន្សាយស មិនយល់ដូចទន្សាយចាស់ៗឯទៀតទេ។ វាមិនស្រលាញ់រោងនេះឡើយ។ វាគិតថា កន្លែងនេះជាគុក ព្រោះដល់ម៉ោង វានឹងត្រូវមនុស្សចាប់ក្របួចស្លឹកត្រចៀកញាត់បញ្ចូលក្នុងទ្រុងចង្អៀតវិញហើយ។ រាល់ថ្ងៃ វាត្រូវស៊ីទៅតាមម៉ោងដែលគេកំណត់។ ជួនកាល ពេលវាឃ្លានខ្លាំង ក៏គ្មានអីស៊ីដែរ។

កូនទន្សាយនោះ ថយក្រោយរាងឆ្ងាយបន្តិច ហើយបន្ទាប់មកក៏ធាក់ជើងក្រោយផ្ទប់នឹងដី ។ វាលោតបានខ្ពស់ណាស់ តែវាដូចជាមិនបម្រុងនឹងលោតឱ្យផុតនោះទេ ព្រោះវាបានជើងវាទាំង៤ទៅទាក់នឹងប្រឡោះរនាំងនោះ។ វាដឹងច្បាស់វាមិនអាចហក់ផុតបានទេ ហេតុនេះវាត្រូវប្រើវិធីផ្សេងវិញ។ អ្នកណាថា ទន្សាយមិនចេះតោងឡើងនោះ? កូនទន្សាយតោងឡើងដោយប្រើកំលាំងជើងទាំងបួនរបស់វា ម្តងមួយប្រឡោះ រហូតដល់ផុត វាក៏លោតចេញទៅ។ វាងាកមើលក្រោយបនិ្តច ឃើញទន្សាយទាំងនោះ មានទឹកមុខភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហើយវាក៏លោតចេញទៅ។

វាដើរកាត់ចំការដំណាំ ហើយក៏សំដៅទៅរកព្រៃនៅក្បែរនោះ។ ចូលមកដល់ក្នុងព្រៃ ទើបវាដឹងនៅទីនេះមានទន្សាយដទៃទៀតជាច្រើន។ ទន្សាយមួយក្បាលៗ មានភាពរីករាយ និងមានកូនតាមចិត្តចង់ទៀតផង។ វាដឹងខ្លួនថា ការប្រថុយរបស់វាមិនអត់ប្រយោជន៍នោះទេ។ វាសង្ឃឹមថា ថ្ងៃណាមួយ វានឹងឃើញមុខទន្សាយដែលនៅក្នុងរោងជាមួយគ្នា នៅក្នុងព្រៃនេះដែរ។

No comments