សង្គ្រាមលោកលើកទី ៣ នឹងផ្ទុះនៅមហាសមុទ្រមេឌីទេរណេឬ ?!? នាវាពិឃាតផ្ទុកមីស៊ីលរបស់រុស្ស៊ី ទៅកាន់ស៊ីរីហើយ ទល់មុខនាវាពិឃាតអាមេរិកហើយ !!😩😩

ម៉ោង ៩.២៩ នាទីម៉ោងនៅស្រុកខ្មែរ ថ្ងៃទី ៧ មេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អនុម័តឱ្យបាញ់មីស៊ីល ៥៩ គ្រាប់ចូលមូលដ្ឋានទ័ពស៊ីរី ដែលមានកងទ័ពរុស្ស៊ីជាអ្នកគាំទ្រ ។





No automatic alt text available.



អាមេរិកថាការវាយប្រហារនេះ គឺគោលដៅចម្បង បំផ្លាញមូលដ្ឋានទ័ពរបស់ស៊ីរីតែម្តង ។ លោក ត្រាំ បានចោទប្រធានាធិបតីស៊ីរី អាស្សាត ប្រើអាវុធគីមី ប្រហារជនស្លូតត្រង់ ឈាមដាបធរណី ។




Image may contain: one or more people, people standing, sky, outdoor and water


ពេលនេះ ទូរទស្សន៍របស់រដ្ឋាភិបាលស៊ីរី បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសហរដ្ឋអាមេរិក ដែលប្រើមីស៊ីលជាច្រើនគ្រាប់ បាញ់ចូលមូលដ្ឋានទ័ពអាកាសរបស់ស៊ីរី ជាហេតុធ្វើឱ្យប្រជាជនស្លូតត្រង់ស្លាប់ ១០០ នាក់ ដោយមានការស៊ើបអង្កេតថា នរណាស្ថិតនៅពីក្រោយខ្នង នៃការប្រើអាវុធគីមីនេះ ។



Image may contain: sky, cloud, ocean, outdoor and water


បន្ទាប់មក ក្រសួងការបរទេស ឬ មន្ទីរប៉ង់តាហ្គោន បានចេញសេចក្តីថ្លែង ការណ៍ថា «អាមេរិក បានជូនដំណឹង ទៅក្រសួងការពារប្រទេសរុស្ស៊ីជាមុនហើយ មុននឹងកងនាវារបសើអាមេរិក វាយប្រហារដោយ មីស៊ីល ថូម៉ារហក ទៅមូលដ្ឋានទ័ពអាកាសស៊ីរី ដើម្បីការពារមិនកុំឱ្យកើតសង្គ្រាមរវាងអាមេរិក និង រុស្ស៊ី ។



Image may contain: cloud, sky and outdoor



ស្ថានការណ៍ចុងក្រោយនេះ នាវាពិឃាតរបស់កងនាវារុស្ស៊ី ដែលផ្ទុកមីស៊ីលប្រភេទ KALIBR-NK បានធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរណេហើយ នៅកំពង់ផែក្នុងទីក្រុងតារទូស ប្រទេសស៊ីរី ប៉ុន្តែក្នុងពេលជាមួយគ្នានេះ នាពិឃាត USS Forter DDG 78 និង នាវាពិឃាត USS Ross DDG 71 ដែលជានាវារបស់ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យបាញ់មីស៊ីល ថូម៉ារហក ចំនួន ៥៩ គ្រាប់នោះ ក៏កំពុងស្ថិតនៅទីនោះដែរ ។




Image may contain: 1 person



តើនៅពេលនាពិឃាតរបស់មហាអំណាចទាំងពីរ ប្រឈមជិតគ្នាបែបនេះ តើសង្គ្រាមលោកលើកទី ៣ នឹងផ្ទុះឡើងនៅមហាសមុទ្រនេឌីទែរណេ ឬយាងណា ? កែវភ្នែកពិភពលោក កំពុងរង់ចាំមើលស្ថានការណ៍ដ៏ក្តៅគគុកនេះ ដែលស្ថិតនៅត្រង់ថា តើរុស្ស៊ីបញ្ជូននាពិឃាត ទៅទល់មុខគ្នាជាមួយកងនាវារបស់អាមេរិកនេះ ជាការសងសឹក នៃការបាញ់ចូលមូលដ្ឋានទ័ពស៊ីរី ដែលគាំទ្រដោយរុស្ស៊ីឬយ៉ាងណា ?



ប្រភពពី Cr.Thai News Online



No automatic alt text available.

No comments