រុស្ស៊ីត្រៀមព្យុហយាត្រា នឹងមានសព្វាវុធទំនើបៗ បង្ហាញពិភពលោក😭😭
ទីភ្នាក់ងារព័ត៌មាន «ថាស្សញូវ» របស់រុស្ស៊ីបានផ្សាយថា រុស្ស៊ីកំពុងត្រៀមដឹកជញ្ជូនសព្វាវុធ យុទ្ធោបករណ៍ថ្មីៗ ជាច្រើនប្រភេទ មកបង្ហាញនៅក្នុងពិធីព្យុហយាត្រានៃថ្ងៃជ័យជំនះរបស់ប្រទេសជាតិ នៅថ្ងៃទី ៩ ឧសភា ខាងមុខនេះ ។


លោកឧត្តមសេនីយ៍ឯក អូឡិច សាយូខហ្វ មេបញ្ជាការកងទ័ពជើងគោករុស្ស៊ី បាននិយាយថា «ឧបករណ៍យោធានៅតំបន់នឹងមានវត្តមានចូលរួមក្នុងពិធីព្យុហយាត្រាលើកនេះដែរ ដើម្បីបង្ហាញឱ្យប្រជាជនទូទៅបានទស្សនា ។ អាវុធទាំងនោះរួមមាន អាវុធការពារខាងអាកាស Tor M2DT និង មីស៊ីលប្រព័ន្ធកាំភ្លើងធំ Pantsir-SA និង រថយន្តដឹកជញ្ជូនកាំភ្លើងធំ និង រថក្រោះ T-72B3M ដែលបាន Upgrade ក៏នាំមកបង្ហាញផងដែរ ។


ប្រព័ន្ធការពារខាងអាកាស Tor-M2 មានតួនាទីសម្រាប់ការពារពីយន្តហោះចម្បាំង និង មីស៊ីល, វាមានលទ្ធភាពក្នុងការការពារផ្នែកនៅដីពីការត្រួតចាប់របស់ប្រព័ន្ធរ៉ាដា, អាវុធពីដ្រូន (Drone) និង យន្តហោះ រួមទាំងឧទ្ធម្ភាគចក្រ ផងដែរ ។


គេមិនទាន់ដឹងថា បុណ្យរំឭកខួបទិវាជ័យជម្នះរបស់ប្រទេសរុស្ស៊ី មានអញ្ជើញមេដឹកនាំជាន់ខ្ពស់លើពិភពលោករូបណាខ្លះ មកចូលរួមឡើយ ។ យើងចាំតាមដានទាំងអស់គ្នា តើអាវុធទំនើបៗ ថ្មីអ្វីខ្លះដែលមហាអំណាចរុស្ស៊ី បង្ហាញឱ្យឃើញប្រត្យក្សភ្នែកនា ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៧ នោះ?




Post a Comment