ពត៌មានទើបupdateយប់ម៉េញ៖ ចិនព្រមានសហរដ្ឋអាមេរិក និង កូរ៉េខាងជើង….(មានវីដេអូ)😱😱
កាលពីម្សិលម៉ិញក្រោយពីការបាញ់សាកល្បងមីស៊ីលមួយគ្រាប់របស់កូរ៉េខាងជើងមិនបានសំរេចមក ប្រទេសចិនបានចេញសេចក្តីថ្លែងការមួយ ព្រមានអាមេរិក និង កូរ៉េខាងជើងថាបើ នរណាបង្កសង្រ្គាម «អ្នកនោះត្រូវទទួលខុសត្រូវ»។ រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអំពាវនាវដល់គូវិវាទទាំងពីរ គឺអាមេរិក និង កូរ៉េខាងជើង ត្រូវបញ្ឈប់ជាបន្ទាន់នូវជម្លោះនៅឧបទ្វីបកូរ៉េ ទោះក្នុងផ្លូវចរចា ឬ ការបញ្ចៀសមិនឱ្យស្ថានការណ៍ធ្លាក់ដល់ «ការមិនអាចគ្រប់គ្រងបាន» ហើយប្រសិនបើសង្គ្រាមកើតឡើងពិតមែន ប្រទេសដែលជាភាគីបង្ក នឹង ត្រូវទទួលខុសត្រូវ។
ការថ្លែងរបស់លោក ហ្វាង បែបនេះគឺជាអាកប្បកិរិយារបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែល «និយាយត្រង់ទៅត្រង់មក» ថាចាប់តាំងពីមានវិបត្តិនៅលើឧបទ្វីបកូរ៉េនេះ គឺបន្ទាប់ពីសម្ពោធតំណែងប្រធានាធិបតីរបស់លោក Donald Trump កាលចុងខែមករាកន្លងមក ។ អាមេរិក និង កូរ៉េខាងជើង បានបង្កសង្គ្រាមពាក្យសម្តីដាក់គ្នាមិនសូវលោះពេល ដោយសាររដ្ឋាភិបាលអាមេរិកចោទថា ក្រុងព្យុងយ៉ាងត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើតេស្តគឺនុយក្លេអ៊ែរថ្មីមួយទៀត ដែលជាលើកទី 6 ចាប់តាំងពីឆ្នាំ ២០០៦ មក។

ស្របពេលនេះយន្តហោះ និង នាវាពិឃាតអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្តហោះ នីមីត (Nimitz )USS Carl Vinson ចូលទៅក្នុងឧបទ្វីបកូរ៉េ ។
គ្មាននរណាអាចទស្សន៍ទាយបានថា ការសាកល្បងនុយក្លេអ៊ែរជាថ្មី របស់កូរ៉េខាងត្បូងនឹងកើតឡើងពេលណានោះទេ ប៉ុន្តែប្រសិនបើកើតឡើងពិតមែននោះ កងនាវាពិឃាតរបស់សហរដ្ឋអាមេរិក ដែលប្រចាំការនៅឧបទ្វីបកូរ៉េ និង នៅជិតដែនទឹករបស់កូរ៉េខាងជើងច្បាស់ជា «ចាត់ការ» ។

ការនេះប្រសិនបើកូរ៉េខាងជើងមិនសាកល្បងមីស៊ីលនៅថ្ងៃទី ១៥ ខែមេសា ដែលជាថ្ងៃកំណើតរបស់ លោក គីម ជុងអ៊ីល និង ថ្ងៃទី ២៥ ខែមេសា ជាថ្ងៃបង្កើតកងទ័ពប្រជាជនកូរ៉េ (KPA) នោះ កម្តៅភ្លើងសង្គ្រាមអាចថយចុះ ៕
Post a Comment