ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ ២០១៧នេះ ហាក់សប្បាយប្លែកជាងឆ្នាំមុនៗ😁😁

ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីរយៈពេល ៣ថ្ងៃ បានបិទបញ្ចប់ហើយកាលពីថ្ងៃអាទិត្យ។ ទាំងអាជ្ញាធរ គណបក្សប្រឆាំង និងសង្គមស៊ីវិល សុទ្ធតែយល់ឃើញស្របគ្នាថា ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ ២០១៧នេះ ប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយប្លែកជាងបណ្តាឆ្នាំមុនៗ។ យ៉ាងណាក៏ដោយ សង្គមស៊ីវិល និងបក្សប្រឆាំង នៅតែរកឃើញចំនុចអវិជ្ជមានមួយចំនួន ហើយបានស្នើឲ្យ រាជរដ្ឋាភិបាលកម្ពុជា ធ្វើការកែសម្រួលក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តលើកក្រោយឲ្យបានប្រសើរថែមទៀត។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលធ្វើឡើងនៅក្នុងក្រុងអង្គរ ខេត្តសៀមរាប បានចូលមកដល់ហើយនៅថ្ងៃទី ១៤មេសា ព.ស ២៥៥៩ គ.ស ២០១៥នេះ។ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ី ប្រមុខបក្សប្រឆាំង បានអង្គុយលើវេទិការួមគ្នា ដើម្បីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា រួមទាំងប្រមុខបក្សប្រឆាំង និងអ្នករៀបចំកម្មវិធីអង្គរសង្ក្រាន្ត ជាច្រើននាក់ នៅព្រឹកថ្ងៃអង្គារ ទី១៤មេសានេះ បានចូលរួមរួមគ្នាបើកនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាឆ្នាំទី៣ហើយ នៅឆ្នាំ ២០១៥នេះ។
ក្នុងឱកាសបើកព្រឹត្តិការណ៍នោះ លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងសរសើរច្រើនពីផ្លែផ្កា ដែលបានមកការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនោះ។ លោកបានឲ្យដឹងថា តាមរយៈទិន្នន័យនៃការកើនឡើងនូវចំនួនភ្ញៀវទេសចរ បានញ៉ាំងឲ្យ ខេត្តសៀមរាប ទទួលបានចំណូលសេដ្ឋកិច្ចប្រមាណជិត ៣០លានដុល្លារអាមេរិក។
តាមលោកឃឹម ប៊ុនសុង ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺមានការកើនឡើងជាបន្តបន្ទាប់ តាំងពីឆ្នាំ ២០១៣។ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កាលពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០១៣ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ១៧ម៉ឺននាក់។ នៅឆ្នាំ ២០១៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ សរុបចំនួនជាង ៣៨ម៉ឺននាក់ ដែលក្នុងនោះ ជាង ២ម៉ឺននាក់ជាភ្ញៀវអន្តរជាតិ។ ក្នុងឆ្នាំ ២០១៥នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រំពឹងថានឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យចូលរួមរហូតដល់ប្រមាណ ៥០ម៉ឺននាក់ ដែលនឹងផ្តល់ប្រយោជន៍សេដ្ឋកិច្ចច្រើន ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប។
ចំនែកលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវអារម្មណ៍រំភើបរីករាយជាខ្លាំង ចំពោះភាពជោគជ័យរួមគ្នារបស់ប្រជាជនខ្មែរ ដែលអាចបំបែកនូវកំណត់ត្រានំអន្សមយក្សពិភពលោក។ លោកបានសរសើរដល់ស្មារតីរបស់យុវជន ដែលបានចូលរួមបង្កើតនៅព្រឹត្តិការណ៍មហាជួបជុំគ្រួសារខ្មែរនេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានថ្លែងសន្ទរកថា រយៈពេល១ម៉ោងជាង នៅក្នុងព្រឹត្តិការណ៍នោះដែរ ក៏បានសម្តែងនូវមោទភាពគ្រប់បែបយ៉ាង ចំពោះការចូលឆ្នាំថ្មី ឆ្នាំមមែនេះ ដោយលោកបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំដ៏ល្អ ដែលកម្ពុជា អាចសម្រេចបាននូវស្ទើរតែគ្រប់ជោគជ័យ។ ជាឆ្នាំល្អ ដែលរដ្ឋាភិបាល បានចរចាត្រូវគ្នាបង្កើតបាននូវសុខសន្តិភាព មិនមានការបែកបាក់នយោបាយ។ លោកសង្ឃឹមថា ពីឆ្នាំថ្មីនេះតទៅ កម្ពុជានឹងទទួលបានតែវប្បធម៌ចរចាសន្តិភាព គ្មានសង្គ្រាម គ្មានបាតុកម្ម គ្មានការបែកបាក់ផ្ទៃក្នុង។ លោកហ៊ុន សែន បានហៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ថាជាព្រឹត្តិការណ៍ អរូបិយ ដែលបង្កើតឲ្យមានការជួបជុំគ្រួសារខ្មែរ ជួបជុំទាំងអ្នកនយោបាយខ្មែរ ដែលធ្លាប់តែមើលមុខគ្នាមិនសូវចំ។ លោកបន្តថា ព្រឹត្តិការណ៍នេះ ក៏បានធ្វើឲ្យអង្គរវត្ត និងខេត្តសៀមរាប កាន់តែមានកេរ្តិ៍ឈ្មោះល្បីសុសសាយបន្ថែមទៀត។
បន្ទាប់ពីសន្ទរកថាបើកកម្មវិធីហើយ ប្រមុខរដ្ឋាភិបាល ប្រមុខបក្សប្រឆាំង ហែហមដោយមន្ត្រីនានា បានចូលរួមទស្សនាផ្ទាំងទស្សនីយភាពនៃការសម្តែងសិល្បៈផ្សេងៗ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ី ក៏បានកាន់ត្បាល់មួយពីរនាក់ កិនអង្គររួមគ្នាទៀតផង។ ប្រមុខគណបក្សនយោបាយជាប់ឆ្នោតទាំងពីរ បានដើរទស្សនាភូមិខ្មែរ ពិព័រណ៌ម្ហូបអាហារ និងភ្លក់អន្សមយក្សទម្ងង់ជាង ៤តោនរួមគ្នា ក្រោមទឹកមុខស្រស់ស្រាយ៕
Post a Comment