ចូលរួមរំលែកទុក្ខ ! និស្សិតច្បាប់ម្នាក់ចង់ធ្វើជាមេធាវីបែរជាត្រូវស្លាប់ទាំងមិនអស់ចិត្តក្រោយធ្លាក់ខ្លួនឈឺត្រឹមតែរយៈពេល០៧ថ្ងៃប៉ុណ្ណោះ ធ្វើអោយក្រុមគ្រួសារ និងមិត្តភក្ដិក្ដុកក្ដួលពិបាកទទួលយក
យុវជនមកពីខេត្តកំពង់ចាមមួយរូបឈ្មោះ វាសនា វ័យ២១ឆ្នាំ ជានិស្សិតផ្នែកច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឬហៅកាត់ថាសាលា RULE (រូល) ធ្វើអោយក្រុមគ្រួសារ និងមិត្តភក្ដិក្ដុកក្ដួល ទទួលយកលទ្ធផលស្ទើរតែមិនបានព្រោះតែគេបានស្លាប់ក្រោយធ្លាក់ខ្លួនឈឺប្រមាណត្រឹមតែរយៈពេល០៧ថ្ងៃប៉ុណ្ណោះ ។
បើតាមប្រភពពីមិត្តភ័ក្ដិរបស់យុវជនវ័យខាងលើបានអះអាងថា គេបានកើតជំងឺរលាកស្រោមខួរក្បាល ហើយធ្លាក់ខ្លួនឈឺប្រមាណ ៧ថ្ងៃ ក៏បាត់បង់ជីវិតនៅវៀតណាមតែម្ដង ក្រោយបញ្ជូនទៅសង្គ្រោះ។
យុវជននេះមានឈ្មោះ វាសនា ធ្លាប់ព្រលយប្រាប់មិត្តភ័ក្ដិថា ខ្លួនចង់ធ្វើជាមេធាវីណាស់ ហើយគ្រោងទៅប្រលងឆាប់ៗ នេះបើតាមមិត្តភ័ក្ដិជនរងគ្រោះសរសេរ៖ អ្នកតែងតែនិយាយថាអ្នកចង់ក្លាយជាមេធាវី ហើយថ្ងៃមុន អ្នកបានប្រាប់ពួកយើងថា នឹងទៅប្រឡងជាមួយគ្នា សម្រចគោលបំណងរៀងខ្លួននោះអី តែពេលនេះអ្នកទៅចោលពួកយើងហើយ អ្នកក្បត់ពាក្យសម្តីហើយ។ហេតុអីក៏អ្នកឆាប់សម្រាកខ្លាំងម្លេះ? ពេលនេះអ្នកបានសម្រាកហើយ អ្នកលែងឈឺចាប់ទៀតហើយ មានជាតិក្រោយ សូមអោយយើងជួបគ្នាអោយបានយូរជាងនេះទៅទៀត។ ការចង់ចាំគ្មានថ្ងៃភ្លេច ស្នាមញញឹមដែលមិនអាចបំភ្លេច។
មិត្តម្នាក់ទៀតសរសេរថា ៖ ហេតុអី? ភ្លាមៗពេកហើយហី? លឿនណាស់? ដាច់ចិត្តម្ល៉េះ? មនុស្សល្អចែសសោះ 😑ពីមនុស្សម្នាក់ដែលនិយាយច្រើន លេងច្រើន ធ្វើឲ្យគេគ្រប់គ្នាសប្បាយហ៎៎ មនុស្សរៀនពូកែ ឆ្លាត អីក៏ចេះ អីក៏ដឹង ធ្លាប់តែរៀនថ្នាក់ជាមួយគ្នាទោះ late ទោះដឹងគេធ្វើបាប គេឲ្យច្រៀង គេឲ្យរាំក៏មិនដែល absent ដែរ តែមួយរយៈចុងក្រោយនេះហាក់ដូចប្លែក តែគ្មានអ្នកចាប់អារម្មណ៍ ពិតជាសុំទោសដែលពេលខ្លះលេងជ្រុលហួសហេតុ ទោះម៉េចក៏ដោយយ៉ាងយូរស្អែកត្រូវគ្នាវិញអស់ហើយ។
អ្នកដែលគេមិនទាន់ស្គាល់ពួកយើងច្បាស់គេអាចនិយាយថាពួកនេះលេងលើស ព្រោះបាញ់គ្នាឈឺៗ ត្រូវស្ដីឲ្យៗ ត្រូវថាៗភ្លាម (គ្រាន់ចង់ឲ្យល្អ) ពេលខ្លះជុំគ្នាឡើងផ្អើលគេឯងអស់ហើយ ខ្លះក៏នាំគ្នានិយាយរឿងក្នុងចិត្ត (ក៏គួរឲ្យអាណិតដែរ)បង្រៀនគ្នា ណែនាំគ្នា ញ៉ាំអីផឹកអី និងដើរជាមួយគ្នា។
និយាយទៅពេលរៀនជាមួយគ្នាមកនេះបានឆ្លងកាត់រឿងរ៉ាវច្រើនណាស់ដែលមិនមែនងាយនឹងភ្លេច ក៏ទៅមិនប្រាប់ចឹង? ឯងដូចមិនដាច់ចិត្តសោះមែនតាស សង្ឃឹមថាទៅឲ្យបានសុខ បើមានជាតិក្រោយមែនសុំកុំឲ្យដូចជាតិនេះចឹងអី។
មិត្តម្នាក់ទៀត៖ការចាកចេញដោយគ្មានថ្ងៃត្រលប់របស់សម្លាញ់គឺពិតជាបានធ្វើអោយគ្នារំជួលចិត្តជាខ្លាំង គ្នាសុំអោយសម្លាញ់ទៅអោយបានសុខចុះ បែកទាំងគ្មានថ្ងៃជួប គ្មានថ្ងៃនឹងបានឃើញនូវស្នាមញញឹមរបស់ឯង បើមានជាតិក្រោយសុំជួបជាមិត្តល្អនឹងគ្នាទៀតណាសម្លាញ់ VeaSna Kheiv RIP។
Post a Comment